(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋចំនួន២គ្រួសារ ស្ថិតនៅក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ទួលបានអំណោយពីសំណាក់លោក ហង្ស ស៊ុផា ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តបន្ទាយមានជ័យ។.

ពិធីប្រគល់អំណោយនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក អាង ណារិទ្ធ ប្រធានមន្ទីរដែនដី និងសំណង់ ខេត្តបន្ទាយមានជ័យ និងជាក្រុមការងារថ្នាក់ខេត្ត ចុះជួយសង្កាត់ព្រះពន្លា, លោក ព្រឹម សាលី ប្រធានសាខាពន្ធដា ខេត្តបន្ទាយមានជ័យ និងជាក្រុមការងារថ្នាក់ខេត្ត ចុះជួយសង្កាត់ព្រះពន្លា លោក មុំ ប៊ុណ្ណា ចៅសង្កាត់ព្រះពន្លា និងមន្ត្រីជាច្រើនទៀត នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១។

គួរបញ្ជាក់ផងដែថា នៅវេលាម៉ោង៤ល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

ក្នុង១គ្រួសារទទួលបានភួយ៣, អង្ករ ៣០គីឡូ, ទឹកសុីអុីវ ៣យួរ, ទឹកត្រី៣យួរ, ទឹកសុទ្ធ១កេស, ស័ង្កសី២៥សន្លឹក និងថវិកា ៧០ម៉ឺនរៀល។

ក្នុងពិធីចែកអំណោយនោះលោក ហង្ស សុីផា បានឱ្យដឹងថាអំណោយដែលបានយកមកចែកជូនដល់គ្រួសាដែលភ្លើងឆេះនេះជាអំណោយផ្ទាល់ខ្លួនរបស់លោកផ្ទាល់ និងក្រុមការងាររបស់លោកបាននាំយកអំណោយចែកជូនម្ចាស់ផ្ទះដែលត្រូវភ្លើងឆេះផ្ទះអស់ទាំងស្រុងនោះយកទៅឱ្យដល់កន្លែងភ្លើងឆេះនោះផ្ទាល់ដៃតែម្តង។

លោក ហង្ស ស៊ីផា បានបន្តថា ការចុះចែកអំណោយដល់ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះនេះ គោរពតាមបទបញ្ជា និងការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានចាត់ឱ្យក្រុមការងារថ្នាក់ខេត្ត ថ្នាក់ក្រុង ស្រុក ឃុំ សង្កាត់ ត្រូវចុះជួយប្រជាពលរដ្ឋណាដែលរងគ្រោះដោយគ្រោះធម្មជាតិក្តី និងគ្រោះថ្នាក់ជាយថាហេតុដូចជា៖ ភ្លើងឆេះផ្ទះត្រូវចុះជួយឱ្យទាន់ពេលវេលា ដើម្បីធានាថាមិនមានប្រជាពលរដ្ឋណាម្នាក់រងគ្រោះណាម្នាក់ស្លាប់ដោយសារអត់បាយ ឬដោយអាជ្ញាធរមិនបានដឹងនោះឡើយ។

លោកបានក៏ផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំង ២គ្រួសារ ដែលភ្លើងឆេះទាំងស្រុងនេះ ត្រូវចាប់ផ្តើមធ្វើផ្ទះឡើងវិញរស់នៅបន្ត និងប្រកបមុខរបរចិញ្ចឹមជីវិត បង្កបង្កើនផលដំណាំឡើងវិញ និងត្រូវថែទាំសុខភាពឱ្យបានល្អផងដែរ៕