(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី០១ ខែមីនានេះ ​ម្ចាស់ Facebook «រឿងពិត CNRP» បានបន្តទម្លាយសារសម្លេងឆ្លងឆ្លើយលោក កឹម សុខា វគ្គទី៣ ដោយលើកឡើងអំពី៖ «លោក កឹម សុខា ឆ្លៀតទាក់ទងជាមួយស្រីស្នេហ៍ (អាមុំ) ខណៈពេលដែលប្រពន្ធចូលផ្សារទិញសាច់ក្រក នៅខេត្តសៀមរាប កាលពីថ្ងៃទី២៩ ខែមករាកន្លងទៅ»។ (សូមស្តាប់សម្លេងដែលមានចំនួនជាង២នាទី)។

ក្រៅពីសម្លេងវគ្គទី៣៖ ម្ចាស់ Facebook «រឿងពិត CNRP» បានសរសេររៀបរាប់ដោយស្រង់សំដីឆ្លងឆ្លើយគ្នា រវាងលោក កឹម សុខា និងស្រីស្នេហ៍​៖

លោក កឹម សុខា​ និងស្រីមុំ (ឆ្លើយឆ្លងតាមទូរស័ព្ទ) កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦៖

«ជម្រាបសួរ...! ជម្រាបសួរបង...! ជម្រាបសួរស្រីស្អាត....! ចា នៅឯណាបង? នៅសៀមរាប ស្រីស្អាតឯង នេះ យ៉ាងម៉េចក៏អត់ប្រាប់ខ្ញុំអញ្ចឹង? ខ្ញុំមកជាមួយប្រពន្ធខ្ញុំទេតើ ប៉ុន្តែឥឡូវគាត់ដើរផ្សារ បានជាខ្ញុំខលទៅ ហ្នឹងណា ហើយខ្ញុំខលទៅអត់ទទួលទៀត។ ចា ខ្ញុំរវល់អត់បានលើក។ បន្តិចទៀតគាត់មកវិញហើយ គាត់ដើរទិញសាច់ក្រក ទិញស្អីៗមកហូប។ ហើយឥឡូវនេះខ្ញុំអត់ត្រូវទៅជាមួយបងទេ មែនទេ? មកធ្វើអី ស្អែក ចេញមកវិញហើយ បងទៅពីរយប់បីយប់ ប្រាប់កាលមុនថា ឱ្យត្រៀមលើកទូរស័ព្ទផង បែរជាអត់លើកទៅវិញ ខលរវល់តែឃ្វាងរហូត។

មានខលមកខ្ញុំពីអង្កាល? ទាក់ទងតាមឡាញអត់មានឃើញទេ។ ទៅជាអញ្ចឹងទៅ។ ស្រីស្អាតឯងនេះ។ ហើយចុះចូលឆ្នាំចិនទៅដើរលេងឯណាបង? ខ្ញុំមិនមែនចិនទេ ចូលឆ្នាំចិនខ្ញុំមានកម្មវិធីរបស់ខ្ញុំ ថ្ងៃទី០៦ ខែកុម្ភៈ ខ្ញុំមានកម្មវិធីទៅខេត្តកណ្តាល ថ្ងៃទី០៧ ទៅកំពង់ឆ្នាំង។ ខ្ញុំមានចិនអីខ្ញុំ។ ឥឡូវនេះខ្ញុំមានពេលទំនេរ តើបងឯងចង់ទៅដើរលេងឯណាឬអត់? ពេលអីគេ? ខ្ញុំមានពេលទំនេរ នៅពេលហ្នឹង តើបងឯងចង់ទៅណាឬអត់? មានតើ តោះ យើងនិយាយតាមឡាញវិញ។ ឥឡូវខ្ញុំរវល់បន្តិចចាំខ្ញុំមកវិញ ខ្ញុំនឹងខលទៅ។ ចាំបន្តិចទៀត ប្រពន្ធខ្ញុំត្រឡប់មកពីផ្សារវិញហើយ»៕

រឿងអាស្រូវផ្លូវភេទ៖ Facebook បន្តទម្លាយសារសម្លេងឆ្លងឆ្លើយលោក កឹម សុខា វគ្គទី៣

Posted by Fresh News on Tuesday, March 1, 2016