(ភ្នំពេញ)៖ ថវិកាចំនួន៥លានរៀល រួមជាមួយគ្រឿងហូបចុក និងសម្ភារប្រេីប្រាស់សំរាប់ការពារការរីករាលដាលជម្ងឺកូវីដ-១៩ របស់លោកឧត្តមសេនីយ៌ឯក យឹម លាង អគ្គស្នងការរងនគរបាលជាតិ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌឬស្សីកែវ ពាំនាំយកទៅប្រគល់ជូនអាជ្ញាធរសង្កាត់ឬស្សីកែវ សំរាប់ប្រេីប្រាស់ និងទុកចែកជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។

ពិធីនេះ បានធ្វេីឡេីងនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ នេះ ដោយមានការចូលរួមប្រគល់ ដោយលោកឧកញ៉ា សំ ប៊ន និងលោកឧត្តមសេនីយ៌ត្រី ហៀ ហុីន អនុប្រធានក្រុមការងារចុះជួយមូលដ្ឋាន ខណ្ឌឬស្សីកែវ ។

លោក ឧកញ៉ា សំ ប៊ន បានថ្លែងថា មួយរយះចុងក្រោយនេះ ដោយមេីលឃេីញប្រជាពលរដ្ឋនៅក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ មានកេីតជម្ងឺកូវីដ-១៩ និងប្រជាពលរដ្ឋជាច្រេីនគ្រួសារត្រូវអាជ្ញាធរដាក់អោយធ្វេីចត្តាឡីស័កនៅក្នុងផ្ទះ ហេីយទាំងមន្ត្រីអាជ្ញាធរ និងប្រជាពលរដ្ឋមានការខ្វះខាត ទេីបលោកឧត្តមសេនីយ៌ឯក យឹម លាង ចាត់អោយរូបលោក និងលោកឧត្តមសេនីយ៌ត្រី ហៀ ហុីន ជាតំណាងនាំយកអំណោយមួយចំនួនមកប្រគល់ជូន រួមមាន ថវិកា៥លានរៀល ម៉ាស់ចំនួន៥០០០ ក្របាំងពាក់មុខ និងគ្រឿងហូបចុកមួយចំនួនទៀតដេីម្បីទុកប្រេីប្រាស់ និងហូបចុករួមទាំងទុកចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងធ្វេីចត្តាឡីស័ក ។ ក្នុងនោះ លោកក៏ពាំនាំនូវការផ្ដាំផ្ញេីសួរសុខទុក្ខពីលោកឧត្តមសេនីយ៌ឯក យឹម លាង ផងដែរ ដោយសូមអោយមន្ត្រីអាជ្ញាធរ និងប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ គឺត្រូវពាក់ម៉ាស់ លាងដៃ អោយបានញឹកញាប់ និងរក្សាគម្លាតពីគ្នាជាដេីម ៕