(ភ្នំពេញ)៖ ដើម្បីចូលរួមក្រើនរំលឹកប្រជាពលរដ្ឋ ឱ្យប្រុងប្រយ័ត្ន និងចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ តាមការអំពាវនាវរបស់រាជរដ្ឋាភិបាល វត្តលង្កា រាជធានីភ្នំពេញ នៅថ្ងៃនេះបានបន្តទូងស្គរ១ថ្ងៃ ៥ដង អនុវត្តជារៀងរាល់ថ្ងៃ។

សូមជម្រាបថា សម្តចតេជោ ហ៊ុន សែន បានណែនាំឱ្យគ្រប់វត្តអារាមនៅទូទាំងប្រទេសវាយគង ជួង រគាំង ទូងស្គរមួយថ្ងៃ ៥ដង ដើម្បីជាសាររំលឹកប្រជាពលរដ្ឋឱ្យចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍។

ការណែនាំនេះ ត្រូវបានបញ្ជាក់តាមរយៈសារាចរណ៍ណែនាំមួយ របស់លោក ឈិត សុខុន នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ ហើយក្នុងសារាចរណ៍ណែនាំនេះ បញ្ជាក់ទៀតថា ការវាយគង ជួង រគាំង ទូងស្គរនេះ ធ្វើឡើងនៅម៉ោង ៥ព្រឹក, ម៉ោង ១១ព្រឹក, ម៉ោង ២រសៀល, ម៉ោង៥ល្ងាច និងម៉ោង ៨យប់៕