(កំពង់ចាម)៖ សប្បុរសជនជាច្រើនបានបន្តឧបត្ថម្ភជាថវិកា និងសម្ភារៈដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩។ ពិធីប្រគល់-ទទួលអំណោយនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ចាម ក្រោមវត្តមានលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ខេត្ត រួមជាមួយថ្នាក់ដឹកនាំខេត្តជាច្រើននាក់ទៀត។

សប្បុរសជនដែលបានមកចូលរួមឧបត្ថម្ភដល់គណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមមាន៖

* អង្គភាពមន្ទីរឧស្សាហកម្ម និងវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពង់ចាម បានឧបត្ថម្ភថវិកាចំនួន ២លានរៀល និងទឹកបរិសុទ្ធ៨០០យួរ។ * ក្រុមហ៊ុនមៅហេងលក់ដីឡូត៍ខេត្តកំពង់ចាម ជួយឧបត្ថម្ភថវិកា២លានរៀល។
* លោក ធួន ជេដ្ឋា និងលោកស្រី ទែន សុថា ជួយឧបត្ថម្ភទឹកបរិសុទ្ធចំនួន២០០យួរ។
* លោកស្រី ទែន សុខន ជួយឧបត្ថម្ភទឹកបរិសុទ្ធចំនួន ១០០យួរ។
* លោក ពៅ សុផល និងលោកស្រី ធួន វិកាវិនី ជួយឧបត្ថម្ភទឹកបរិសុទ្ធចំនួន២០០យួរ។
* លោក ម៉ម សាវឿន និងលោកស្រី កុយ សុភាព ជួយឧបត្ថម្ភទឹកបរិសុទ្ធចំនួន២០០យួរ។
* លោក លី ប្រិយមិត្ត និងលោកស្រី ឈរ ចន្តា ជួយឧបត្ថម្ភទឹកបរិសុទ្ធចំនួន២០០យួរ។
* លោក ឌី សីហា និងលោកស្រី ឃុន ខុនដែន ជួយឧបត្ថម្ភទឹកបរិសុទ្ធចំនួន១០០យួរ។
* ក្រុមហ៊ុនផលផារ៉ាដាយផ្ទះល្វែងជួយឧបត្ថម្ភថវិកា២លានរៀល ម៉ាសចំនួន៥០០០ម៉ាសនិ ងទឹកបរិសុទ្ធ៥០កេស។
* លោក ឈុន ប៊ុន និងលោកស្រី អ៊ុម សាវី ជួយឧបត្ថម្ភកាហ្វេហ្គូរ៉ូសចំនួន១៧កញ្ចប់ធំ។
* លោក នី វណ្ណៈ និងលោកស្រី កុយ សោភ័ណ ជួយឧបត្ថម្ភកាហ្វេហ្គូរ៉ូសចំនួន១៧កញ្ចប់ធំ។ ក្រុមហ៊ុនសេរីមង្គលប្រាដឺរហ៊ូតជួយឧបត្ថម្ភម៉ាសចំនួន១ម៉ឺនម៉ាស។
* លោក ណារិន បូរ៉ាក់ និងលោកស្រីលោក ចេត សុខនី និងលោកស្រីជួយឧបត្ថម្ភថវិកា២លានរៀល និងទឹកបរិសុទ្ធ២០០យួរ និងមីជាតិចំនួន៥០កេស។

ស្ថិតក្នុងឱកាសនោះដែរក្នុងនាមគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់សប្បុរសជនទាំងអស់ ដែលបានបរិច្ចាគនូវសម្ភារ: គ្រឿងឧបភោគបរិភោគរួមនឹងថវិកា មកដល់គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺជំងឺកូវីដ-១៩ខេត្តកំពង់ចាម ដើម្បីប្រើប្រាស់ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នេះ៕