(ភ្នំពេញ)៖ លោក កែវ សំអេង ឪពុកបង្កើតរបស់លោក កែវ អូម៉ាល្សីស ប្រធានរដ្ឋបាលព្រៃឈើ បានទទួលមរណភាព នៅយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ក្នុងជន្មាយុ៧៨ឆ្នាំ ដោយរោគាពាធ។

លោក កែវ អូម៉ាល្សីស បានឲ្យដឹងថា លោក និងក្រុមគ្រួសារសូមជូនដំណឹងថា ពិធីបុណ្យសពមិនមានការរៀបចំទទួលភ្ញៀវទេ ដើម្បីជៀសវាងការជួបជុំ និងការចូលរួមការពារពីជំងឺឆ្លងកូវិដ១៩នេះ។ ការរៀបចំបុណ្យសព ធ្វើទ្បើងជាលក្ខណៈគ្រួសារប៉ុណ្ណោះ។

លោក និងក្រុមគ្រួសារ សូមថ្លែងអំណរគុណ ចំពោះការចូលរួមរំលែកទុក្ខរបស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា ទាំងអស់៕