(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប១០ករណី ក្នុងនោះករណីប្រើប្រាស់ ០៥ករណី និងជួញដូរ ០៥ករណី ដោយឃាត់ខ្លួនជនសង្ស័យ ១៩នាក់។

របាយការណ៍ បានឱ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន ៣០៨ករណី ឃាត់មនុស្ស៧៦០នាក់ (ស្រី៤៩នាក់)៕