(ភ្នំពេញ)៖ លោកស្រី វ៉ា សាលីម បានទទួលមរណភាព នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១១ៈ៤០នាទីព្រឹក ក្នុងជន្មាយុ៧៥ឆ្នាំ ដោយជរាពាធ។ សពដំណល់នៅវត្តទឹកថ្លា មហាវិថីសហព័ន្ធរុស្សី ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សពលោកស្រី វ៉ា សាលីម នឹងត្រូវរៀបចំហែ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង៧ព្រឹក ដើម្បីបូជានៅវត្តទឹកថ្លា មហាវិថីសហព័ន្ធរុស្សី ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

នេះចាត់ទុកជាដំណឹង គោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូន ញាតិមិត្ត ជិតឆ្ងាយ និងភ្ញៀវកិត្តិយសទាំងអស់អញ្ជើញចូលរួម ជ្រាបជាដំណឹង និងចូលរួមបច្ច័យតាមសទ្ធាជ្រះថ្លារៀងៗខ្លួន៕