(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ បានសម្រេចផ្អាកការបណ្តុះបណ្តាល នៅតាមគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅទូទាំងប្រទេស ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។

សេចក្តីជូនដំណឹងរបស់ក្រសួងការងារ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២១ ខែមីនានេះ បានបញ្ជាក់ថា ការសម្រេចផ្អាកនេះ យោងតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងដើម្បីចូលរួមចំណែកបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលកំពុងផ្ទុះឡើងក្នុងសហគមន៍គួរឲ្យបារម្ភ។

ជាមួយគ្នានេះ ក្រសួងការងារ ណែនាំឲ្យគ្រប់គ្រឹះស្ថានទាំងអស់ អាចដំណើរការបណ្តុះបណ្តាល តាមប្រព័ន្ធបណ្តុះបណ្តាលពីចម្ងាយ ឬតាម Online៕