(ភ្នំពេញ)៖ អ្នកនាំពាក្យសាលាខេត្តប៉ៃលិន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ បានចេញលិខិតបំភ្លឺពាក់ព័ន្ធករណីបណ្តេញចេញពីក្របខ័ណ្ឌលើ លោក ខឹម មុនីកុសល ដែលជាមន្ត្រីការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាលខេត្តប៉ៃលិន។ នេះបើតាមសេចក្តីបំភ្លឺ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

អ្នកនាំពាក្យសាលាខេត្តប៉ៃលិន បានបញ្ជាក់ថា ការបណ្តេញចេញពីក្របខ័ណ្ឌ លើលោក ខឹម មុនីកុសល ធ្វើឡើងតាមការស្នើសុំរបស់ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន ទៅសាលាខេត្តប៉ៃលិន បន្ទាប់ពីមន្ត្រីរូបនេះប្រព្រឹត្តកំហុសយ៉ាងធ្ងន់ធ្ងរជាច្រើនលើកច្រើនសារ។

សូមជម្រាបថា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចេញដីកាសម្រេចបណ្តេញពីក្របខ័ណ្ឌ លើលោក ខឹម មុនីកុសល៕

សូមអានលិខិតបំភ្លឺ របស់អ្នកនាំពាក្យសាលាខេត្តប៉ៃលិនខាងក្រោមនេះ៖