(បន្ទាយមានជ័យ)៖ លោក ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី បាននាំយករថយន្តដឹកទឹក២គ្រឿង និងរ៉ឺម៉កម៉ូតូ២គ្រឿង ដែលជាអំណោយ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគល់ជូនកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនគរបាល ប្រចាំការនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ។

ការប្រគល់រថយន្តដឹកទឹក២គ្រឿង និងរ៉ឺម៉កម៉ូតូ២គ្រឿង ជូនកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនគរបាល ប្រចាំការនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ នៅថ្ងៃព្រឹកថ្ងៃសៅរ៍ ៧កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ ដើម្បីឲ្យកងកម្លាំង ជួយដឹកទឹកជូនប្រជាពលរដ្ឋ ទុកបម្រុងជួយអន្តរាគមន៍ ពន្លត់អគ្គិសភ័យ និងដឹកជញ្ជូននៅក្នុងមូលដ្ឋាន ភូមិបឹងជង្រុកតេជោឈ្នះឈ្នះ៕