(បាត់ដំបង)៖ ជនជាតិថៃចំនួន២នាក់ ដែលលួចចូលមកប្រទេសកម្ពុជាដោយខុសច្បាប់ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ត្រូវសមត្ថកិច្ចកម្ពុជាឃាត់ខ្លួន ឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ តែរកពុំឃើញជំងឺកូវីដ១៩ ខណៈនៅរសៀលថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ ត្រូវក្រុមគ្រូពេទ្យបញ្ជូនបន្តទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

លោកឧត្តមសេនីយ៍ទោ សាត គឹម សាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោមឧត្តមសេនីយ៍ត្រី ដាញ់ អេងប៊ុនចាន់ ស្នងការរងផែនការងារអន្តោប្រវេសន៍ បានដឹកនាំមន្រ្តីការិយាល័យជំនាញ នាំខ្លួនស្រ្តីជាជនជាតិថៃទាំង ០២នាក់ដែលបានលួបលួចឆ្លងដែនចូលមកប្រទេសកម្ពុជាដោយខុសច្បាប់ កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ហើយត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ឃាត់ខ្លួនសាកសួរ និងនាំទៅធ្វេីចត្តាឡីស័កស្របតាមវិធានសុខាភិបាលនៅមណ្ឌលចត្តាឡីស័កស្រុកសំពៅលូន រួចហើយ។

លោកបានបញ្ជាក់ថា ជនជាតិថៃទាំងពីររូបនេះមានទី១៖ ឈ្មោះ ណាប់ ផានិតន ភេទស្រី អាយុ២៥ឆ្នាំ រស់នៅប្រទេសថៃ និង២៖ ឈ្មោះ សុ ផាផន ភេទស្រី អាយុ២៣ឆ្នាំ៕