(ភ្នំពេញ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានជូនដំណឹងពីការរៀបចំចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋក្នុងស្រុកស្ទឹងហាវ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត និងឥតគិតថ្លៃ។

រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា សម្រាប់វ៉ាក់សាំង Astra Zeneca នឹងត្រូវចាក់ជូនក្រុមមនុស្ស មានអាយុចាប់ពី៦០ឆ្នាំឡើងទៅ។ សម្រាប់វ៉ាក់សាំង Sinopharm នឹងត្រូវចាក់ជូនក្រុមមនុស្ស ចាប់ពីអាយុ១៨-៥៩ឆ្នាំ ប៉ុន្តែវ៉ាក់សាំងនេះ បានប្រើប្រាស់អស់ហើយ រង់ចាំផ្តល់ជូនពីក្រសួងសុខាភិបាល។

ជាមួយគ្នានេះ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានណែនាំឲ្យអភិបាលស្រុកស្ទឹងហាវ រៀបចំចាត់ចែងមនុស្សដែលត្រូវចាក់ ឲ្យមានរបៀបរៀបរយផងដែរ៕