(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងដល់ប្រតិបត្តិករទេសចរណ៍ និងអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់ អំពីខ្លឹមសារសំខាន់ៗដែលពាក់ព័ន្ធនឹងការអនុវត្តច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

ការចេញសេចក្ដីជូនដំណឹងនេះ គឺដើម្បីក្រើនរំឭកដល់ប្រតិបត្តិករទេសចរណ៍ ឬជាម្ចាស់ ឬជាអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់បន្តចូលរួមអនុវត្តតាមបទប្បញ្ញត្តិដូចមានកំណត់ក្នុងច្បាប់ស្តីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងអនុក្រឹត្យស្តីពី វិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍៖