(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ល្ងាចនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតអនុគណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌក្រសួង។ នេះបើតាមសេចក្តីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។

ក្នុងសេចក្តីសម្រេចរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងទៀតថា អនុគណៈកម្មការនេះមានតួនាទី និងភារកិច្ចដូចជា៖

ទី១៖ ចូលរួមសម្របសម្រួលគ្រប់គ្រង ដឹកនាំ ចាត់ចែង និងរៀបចំផែនការការងារចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងក្របខណ្ឌក្រសួងទេសចរណ៍ ដែលរួមមានទាំងមន្ត្រីរាជការ ក្រោមឱវាទ និងបុគ្គលិកបម្រើការងារក្នុងវិស័យទេសចរណ៍ក្នុងព្រះរាជាណាចក្រកម្ពុជា

ទី២៖ រៀបចំបញ្ជីឈ្មោះមន្ត្រីរាជការក្នុងក្របខណ្ឌក្រសួងទេសចរណ៍ ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩

ទី៣៖ សម្របសម្រួលជាមួយវិស័យឯកជនក្នុងការរៀបចំបញ្ជីឈ្មោះបុគ្គលិកបម្រើការងារក្នុងវិស័យ ទេសចរណ៍ដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩

ទី៤៖ សហការ និងសម្របសម្រួលជាមួយគណៈកម្មការចំពោះកិច្ចរបស់រាជរដ្ឋាភិបាលក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩

ទី៥៖ តាមដាន រៀបចំធ្វើរបាយការណ៍វឌ្ឍនភាពការងារជូនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងគណៈកម្មការចំពោះកិច្ចជាប្រចាំ

ទី៦៖ កិច្ចការផ្សេងៗទៀតដែលពាក់ព័ន្ធការងារចាក់វ៉ាក់សាំងកូវីដ-១៩៕

ខាងក្រោមនេះជាសេចក្តីសម្រេច របស់ក្រសួងទេសចរណ៍៖