(តាកែវ)៖ ដោយក្តីអស់សង្ឃឹមនៅក្នុងខ្លួនកើតមានជំងឺរាំរ៉ៃប្រចាំកាយព្យាបាលមិនបានជាសះស្បើយ គ្រូបង្រៀននៅវិទ្យាល័យ ស្រុកកោះអណ្ដែត ម្នាក់បានសម្រេច ធ្វើអត្តឃាតដោយចង.ក បញ្ចប់ជីវឹតខ្លួនឯង នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ នៅភូមិសម្មរ ឃុំព្រៃខ្លា ស្រុកកោះអណ្ដែត ខេត្តតាកែវ។

បើយោងតាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា បុរសដែលចង ក ធ្វើអត្តឃាតនេះមានឈ្មោះ អៀង អួន អាយុ៤៥ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ ក្រោយចុះទៅដល់កន្លែងកើតហេតុ និងបានធ្វើកុសលវិច្ច័យរួច បានបញ្ចាក់ថា ជនរងគ្រោះពិតជាធ្វើអត្តឃាតដោយចង-ក បញ្ចប់ជីវិតខ្លួនពិតប្រាកដមែន។

បើតាមការឲ្យដឹងពីបងស្រីជនរងគ្រោះ បានឱ្យដឹងថា ប្អូនប្រុសរបស់គាត់មានការងារជាគ្រួសារបង្រៀនមែន តែមានជំងឺរាំរៃប្រចាំកាយ ហើយពេលខ្លះជំងឺ បានធ្វើទុកគាត់ ពេក ប្អូនប្រុសរបស់គាត់រអ៊ូថាចេះតែចង់គិតខ្លីបី បួនដងមកហើយ តែគាត់ចេះតែហាមឃាត់ និយាយលើកទឹកចិត្តប្អូន លុះមកដល់ថ្ងៃកើតហេតុ គាត់បានទៅដើរលេងផ្ទះ មិត្តភក្តិដែលនៅភូមិក្បែរគ្នា ស្រាប់តែមកដល់ម៉ោង០១៖៣៥នាទី មានបងប្អូនដែលរស់នៅក្បែរគ្នាប្រាប់ថា ប្អូនប្រុសគាត់បានធ្វើអត្តឃាតដោយចង ក និងក្រម៉ាជាមួយមែកឈើបញ្ចប់ជីវិតខ្កួនបាត់ទៅហើយ៕