(ភ្នំពេញ)៖ លោក សុះ កុំរី ចាងហ្វាងគណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា បានចេញសសេចក្តីណែនាំ ស្តីពីការផ្អាកជួបជុំសឡាត (ថ្វាយបង្គំ) ជុំអាត់ថ្ងៃសុក្រ និងសឡាតពើរជើម៉ាអះនៅតាមម៉ាស្ជិត និងសូរ៉ាវទូទាំងប្រទេស ដើម្បីបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ»

ក្នុងលិខិតរបស់គណៈដឹកនាំដែលអង្គភាពព័ត៌មាន Fres News ទទួលបាននៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ ក៏បានណែនាំឱ្យលោក អ៊ីម៉ាំ ហាកឹម លោកគ្រូ-អ្នកគ្រូ និងសាសនិកឥស្លាមទូទាំងប្រទេសត្រូវចូលរួមអនុវត្តន៍ តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានល្អ និងគោរពតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងអនុវត្តតាមវិធានសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនជាដើម។

ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់គណដឹកៈនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា៖