(សៀមរាប)៖ ក្រុមការងារនាយកដ្ឋានសណ្ដាប់ធ្នាប់ និងសហប្រតិបត្តិការ នៃអាជ្ញាធរជាតិអប្សរា បានសហការចូលរួមដាំកូនឈើ ជាមួយអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំតំបន់រមណីយដ្ឋានអង្គរ ស្ថិតនៅចំណុចប៉ុស្តិ៍ការពារខ្លោងទ្វារដីឆ្នាំង ខាងស្តាំដៃផ្លូវបំបែកទៅអង្គរក្រៅ។

សកម្មភាពនេះធ្វើឡើងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១។ កូនឈើទាំងនោះត្រូវបានដាំឡើងវិញ ដើម្បីបំពេញចន្លោះព្រៃឈើនៅតាមដងផ្លូវ និងចូលរួមចំណែកក្នុងកិច្ចការអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គរ។

សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាបណ្តុះកូនឈើ និងដាំកូនឈើជាច្រើនម៉ឺនដើមរៀងរាល់ឆ្នាំ។ ក្រៅពីនោះ ក៏បានចែកជូនដល់ប្រជាពលរដ្ឋ ព្រះសង្ឃ រួមទាំងស្ថាប័នផ្សេងៗក្នុងនិងក្រៅខេត្តសៀមរាបសម្រាប់ដាំ ដើម្បីបង្កើនគម្របបៃតងដល់បរិស្ថាន៕