(ភ្នំពេញ)៖ បន្ទាប់ពីមានការបែកធ្លាយសម្លេងសារសងស្នេហារបស់លោក កឹម សុខា ជាមួយស្រីវ័យក្មេងម្នាក់, នឹងដោយបានរៀបរាប់ពីការឈឺចាប់ និងចាញ់បោកលង់ខ្លួនប្រាណជាមួយលោក កឹម សុខា ពីសំណាក់ស្រ្តីវ័យក្មេងនោះ, ភ្លាមៗក៏មានសកម្មជនគាំទ្រ CNRP នៅសហរដ្ឋអាមេរិក បានចេញមកសម្តែងការអាណិតអាសូរ ដល់ស្រីវ័យក្មេងរូបនោះ។

សកម្មជនរូបនោះបានសរសេររៀបរាប់ថា រឿងលាមក អសីលធម៌របស់ជនល្មោភកាមរបស់លោក កឹម សុខា មានច្រើនរាប់មិនអស់ទេ។ រូបគាត់ជាសកម្មជនម្នាក់របស់គណបក្សសង្គ្រោះជាតិ និងមានទំនាក់ទំនងច្រើននៅមជ្ឈដ្ឋានខាងក្រៅ ជាពិសេសពូជិតស្និទ្ធណាស់ ជាមួយថ្នាក់ ដឹកនាំផ្សេងៗទៀតក្នុង គណបក្សប្រឆាំង គឺពូបានដឹងរឿងរ៉ាវ អាស្រូវស្នេហាលួចលាក់អំពើអាណាចារ ផិតក្បត់ ដូចសត្វធាតុរបស់មន្ត្រីថ្នាក់ ដឹកនាំក្នុងបក្សប្រឆាំងនោះជាច្រើនរូបទៀត។

សកម្មជនគណបក្សសង្គ្រោះជាតិដែលមាន Account ឈ្មោះ «រឿងពិត CNRP» បានបញ្ជាក់នៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា៖​

«ពូមានការអាណិតអាសូរក្មួយស្រីមុំខ្លាំងណាស់ ដែលត្រូវបានលោក កឹម សុខា ប្រើអំពើថោកទាប អសីលធម៌ ទៅលើក្មួយ បន្ទាប់ពីបានលឺការ បកស្រាយរបស់ក្មួយថ្ងៃនេះ ពូបានឃើញក្មួយស្រីមុំ ទម្លាយរឿងរ៉ាវ នៃទំនាក់ទំនងស្នេហាលួចលាក់ជាមួយលោក កឹម សុខា បន្ទាប់ពីក្មួយបានចាញ់បោក ខូចខ្លួនប្រាណជាមួយថ្នាក់ដឹកនាំបក្សប្រឆាំងរូបនេះ។

ក៏ប៉ុន្តែក្មួយមានសេចក្តីក្លាហានណាស់ ដែលអត់ទ្រាំនឹងអំពើលាមករបស់លោក កឹម សុខា លែងបានតទៅទៀត ដោយសារតែការលង់ នឹងសម្តីបោកប្រាស់ និងការសន្យាផ្តល់លុយកាក់ និងសម្ភារៈនានា ជាពិសេស ក្មួយបានផ្តល់ការសង្ឃឹមខ្លាំងពេក ដោយជឿជាក់ថា នៅពេលដែលក្មួយមានផ្ទៃពោះ គិតថា លោក កឹម សុខា អាណិតអាសូរ ស្រឡាញ់នាងកាន់តែខ្លាំង និងទុកកូននោះបញ្ជាក់ពីសេចក្តីស្រឡាញ់។

ក្មួយស្រីមុំអើយ ពូពិតជាអាណិតក្មួយស្រីពន់ពេក។ ក្មួយស្រីនិយាយមិនខុសទេនូវអ្វីដែលក្មួយបានរៀបរាប់នោះ នេះគ្រាន់តែជាភាពឆោតល្ងង់ របស់ក្មួយ ពីព្រោះតែក្មួយនៅក្មេង។

រឿងលាមក អសីលធម៌របស់ជនល្មោភកាម កឹម សុខា មានច្រើនរាប់មិនអស់ទេ។ ពូជាសកម្មជនម្នាក់របស់គណបក្សសង្គ្រោះជាតិ និងមានទំនាក់ ទំនងច្រើននៅមជ្ឈដ្ឋានខាងក្រៅ ជាពិសេសពូជិតស្និទ្ធណាស់ជាមួយថ្នាក់ដឹកនាំផ្សេងៗទៀតក្នុង គណបក្សប្រឆាំង គឺពូបានដឹងរឿងរ៉ាវ អាស្រូវស្នេហាលួចលាក់អំពើអាណាចារ ផិតក្បត់ ដូចសត្វធាតុ របស់មន្ត្រីថ្នាក់ដឹកនាំក្នុងបក្សប្រឆាំងនោះជាច្រើនរូបទៀត។ កន្លងទៅ ពូតែងតែខិតខំបិទបាំងរឿងអាស្រូវទាំងនេះ ដើម្បីកុំឲ្យអាម៉ាសដល់បក្ស ប៉ុន្តែនៅពេលដែលឃើញក្មួយបង្ហាញការពិតនេះ ក្នុងនាមពូជាអ្នកស្រឡាញ់ បក្សមួយរូបដែរ គឺពូមិនអាចទ្រាំបានទៀតទេ ពូនឹងទម្លាយការសម្ងាត់ រឿងអាស្រូវជាច្រើនទៀតឲ្យបងប្អូនប្រជាពលរដ្ឋ ក្នុង និងក្រៅប្រទេសបានដឹងកាន់តែច្បាស់អំពីរឿងអាស្រូវអស់ទាំងនេះ»៕

សម្លេងមួយទៀតរបស់លោក កឹម សុខា ជាមួយស្រីស្នេហ៍ ណាត់គ្នាទៅដើរលេង, ត្រូវបានគេទម្លាយបែកធ្លាយលើ Facebook

Posted by Fresh News on Monday, February 29, 2016