(ភ្នំពេញ)៖ សម្លេងមួយទៀតរបស់លោក កឹម​ សុខា ជាមួយស្រីស្នេហ៍ ណាត់គ្នាទៅដើរលេងនៅក្រៅប្រទេស, ត្រូវបានគេទម្លាយបែកធ្លាយលើ Facebook ឈ្មោះ Mon Srey នារសៀលថ្ងៃទី២៩ ខែកុម្ភៈនេះ។

នៅក្នុងសម្លេងបែកធ្លាយដោយស្រីស្នេហ៍លោក កឹម សុខា ​បានបង្ហាញក្នុងន័យថា «លោក កឹម សុខា ឡើងយន្តហោះទៅក្រៅប្រទេសមុន ហើយស្រីស្នេហ៍របស់គាត់ទៅតាមក្រោយ, ដោយមានគេរៀបចំ Booking រួចជាស្រេច»។ នៅក្នុងសម្លេងនោះ មិនបានបញ្ជាក់ថា ហោះទៅកាន់ប្រទេសណានោះទេ។

សូមជំរាបថា នៅក្នុងសម្លេងលើកទី១ លោក កឹម សុខា សារសងស្នេហ៍ជាមួយស្រីស្នេហ៍ ដោយនាងមានការសោកស្តាយណាស់ ដែលបានជ្រុលខ្លួនទាក់ទងជាមួយលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ដោយជឿតាមការលួងលោម និងសន្យាផ្តល់លុយកាក់ និងសម្ភារៈពីគាត់ ដោយយល់ព្រមស្នេហាជាមួយគាត់ រហូតបានទៅដើរលេង នៅទីក្រុងបាងកកជាមួយគាត់។

ក្រៅពីទម្លាយសម្លេងសារសងជាមួយលោក កឹម សុខា, រូបនាងបានសរសេរនៅលើ Facebook យ៉ាងដូច្នេះថា៖

«នាងខ្ញុំសោកស្តាយណាស់ ដែលបានជ្រុលខ្លួនទាក់ទងជាមួយលោកកឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ដោយជឿតាមការលួងលោម និងសន្យាផ្តល់លុយកាក់ និងសម្ភារៈពីគាត់ ខ្ញុំក៏យល់ព្រមស្នេហាជាមួយគាត់ រហូតបានទៅដើរលេង នៅទីក្រុងបាងកកជាមួយគាត់។ ស្ទើររាល់ថ្ងៃលោក កឹម សុខា គាត់តែងតែទូរស័ព្ទមករកខ្ញុំ គាត់ប្រាប់ខ្ញុំថា គាត់ស្រលាញ់ខ្ញុំណាស់ស្ទើរបាត់មុខខ្ញុំមិនបាន ថ្ងៃ១គាត់បានទូរស័ព្ទមករកខ្ញុំ ខ្ញុំបានប្រាប់គាត់ថា ខ្ញុំមានអាការៈចេះតែចង់ក្អួតចង្អោរ សង្ស័យមានផ្ទៃពោះ គាត់ក៏ឆ្លើយវិញថា លេងសើចម្ល៉េះ គាត់ឲ្យខ្ញុំរកវិធីការពារ ពេលបានលឺសម្តីរបស់គាត់ខ្ញុំមានអារម្មណ៍អស់សង្ឃឹម ព្រោះគាត់គ្មានការទទួលខុសត្រូវអីទាំងអស់។

ប៉ុន្មានថ្ងៃមុននេះ គាត់បានហៅខ្ញុំឲ្យទៅលេងផ្ទះគាត់ នៅម្តុំផ្សារព្រែកឯង ហើយឲ្យខ្ញុំនាំមិត្តភ័ក្តិស្រីទៅលេងជាមួយផង ពេលគាត់ឃើញមិត្តភ័ក្តិខ្ញុំ គាត់បានបបួលមិត្តភ័ក្តិឲ្យធ្វើប៉ាស្ព័រទៅលេងប្រទេសបារាំងជាមួយគាត់ ពេលនោះខ្ញុំហួសចិត្តនឹកស្មានមិនដល់ថា កឹម សុខា ជាមនុស្សប្រុសចិត្តសាវា ល្មោភតណ្ហាឃើញស្រីក្មេងមិនបាន បានខ្លួនហើយមិនទទួលខុសត្រូវ។ ឥឡូវនេះខ្ញុំមានការព្រួយបារម្ភពីសុវត្ថិភាព ព្រោះមានមនុស្សជិះម៉ូតូតាមដានខ្ញុំ ពេលនេះខ្ញុំសុំទំលាយរឿងរ៉ាវទាំងអស់ដោយឥតអៀនខ្មាស់ព្រោះដើម្បីអោយមិត្តភ័ក្តិជួយខ្ញុំផង។

ខ្ញុំសុំផ្តាំផ្ញើចំពោះមិត្តភ័ក្តិទាំងអស់ សុំប្រុងប្រយត្ន័ជាមួយមនុស្សប្រុសរបៀបនេះ ចុងក្រោយនេះខ្ញុំសុំបង្ហាញសំលេងទូរស័ព្ធទាក់ទងជាមួយ កឹម សុខា ដែលបានថតទុកហើយសុំ អោយសមត្ថកិច្ចជួយការពារសុវត្ថិភាពឲ្យនាងខ្ញុំផង»៕

សូមចុចស្តាប់សម្លេងលោក កឹម សុខា ជាមួយស្រីស្នេហ័៖

សម្លេងមួយទៀតរបស់លោក កឹម សុខា ជាមួយស្រីស្នេហ៍ ណាត់គ្នាទៅដើរលេង, ត្រូវបានគេទម្លាយបែកធ្លាយលើ Facebook(ភ្នំពេញ)៖ សម្លេងមួយទៀតរបស់លោក កឹម សុខា ជាមួយស្រីស្នេហ៍ ណាត់គ្នាទៅដើរលេងនៅក្រៅប្រទេស, ត្រូវបានគេទម្លាយបែកធ្លាយលើ Facebook ឈ្មោះ Mon Srey នារសៀលថ្ងៃទី២៩ ខែកុម្ភៈនេះ។ នៅក្នុងសម្លេងបែកធ្លាយដោយស្រីស្នេហ៍លោក កឹម សុខា បានបង្ហាញក្នុងន័យថា «លោក កឹម សុខា ឡើងយន្តហោះទៅក្រៅប្រទេសមុន ហើយស្រីស្នេហ៍របស់គាត់ទៅតាមក្រោយ, ដោយមានគេរៀបចំ Booking រួចជាស្រេច»។ នៅក្នុងសម្លេងនោះ មិនបានបញ្ជាក់ថា ហោះទៅកាន់ប្រទេសណានោះទេ។សូមជំរាបថា នៅក្នុងសម្លេងលើកទី១ លោក កឹម សុខា សារសងស្នេហ៍ជាមួយស្រីស្នេហ៍ ដោយនាងមានការសោកស្តាយណាស់ ដែលបានជ្រុលខ្លួនទាក់ទងជាមួយលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ដោយជឿតាមការលួងលោម និងសន្យាផ្តល់លុយកាក់ និងសម្ភារៈពីគាត់ ដោយយល់ព្រមស្នេហាជាមួយគាត់ រហូតបានទៅដើរលេង នៅទីក្រុងបាងកកជាមួយគាត់។ក្រៅពីទម្លាយសម្លេងសារសងជាមួយលោក កឹម សុខា, រូបនាងបានសរសេរនៅលើ Facebook យ៉ាងដូច្នេះថា៖«នាងខ្ញុំសោកស្តាយណាស់ ដែលបានជ្រុលខ្លួនទាក់ទងជាមួយលោកកឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ដោយជឿតាមការលួងលោម និងសន្យាផ្តល់លុយកាក់ និងសម្ភារៈពីគាត់ ខ្ញុំក៏យល់ព្រមស្នេហាជាមួយគាត់ រហូតបានទៅដើរលេង នៅទីក្រុងបាងកកជាមួយគាត់។ ស្ទើររាល់ថ្ងៃលោក កឹម សុខា គាត់តែងតែទូរស័ព្ទមករកខ្ញុំ គាត់ប្រាប់ខ្ញុំថា គាត់ស្រលាញ់ខ្ញុំណាស់ស្ទើរបាត់មុខខ្ញុំមិនបាន ថ្ងៃ១គាត់បានទូរស័ព្ទមករកខ្ញុំ ខ្ញុំបានប្រាប់គាត់ថា ខ្ញុំមានអាការៈចេះតែចង់ក្អួតចង្អោរ សង្ស័យមានផ្ទៃពោះ គាត់ក៏ឆ្លើយវិញថា លេងសើចម្ល៉េះ គាត់ឲ្យខ្ញុំរកវិធីការពារ ពេលបានលឺសម្តីរបស់គាត់ខ្ញុំមានអារម្មណ៍អស់សង្ឃឹម ព្រោះគាត់គ្មានការទទួលខុសត្រូវអីទាំងអស់។ប៉ុន្មានថ្ងៃមុននេះ គាត់បានហៅខ្ញុំឲ្យទៅលេងផ្ទះគាត់ នៅម្តុំផ្សារព្រែកឯង ហើយឲ្យខ្ញុំនាំមិត្តភ័ក្តិស្រីទៅលេងជាមួយផង ពេលគាត់ឃើញមិត្តភ័ក្តិខ្ញុំ គាត់បានបបួលមិត្តភ័ក្តិឲ្យធ្វើប៉ាស្ព័រទៅលេងប្រទេសបារាំងជាមួយគាត់ ពេលនោះខ្ញុំហួសចិត្តនឹកស្មានមិនដល់ថា កឹម សុខា ជាមនុស្សប្រុសចិត្តសាវា ល្មោភតណ្ហាឃើញស្រីក្មេងមិនបាន បានខ្លួនហើយមិនទទួលខុសត្រូវ។ ឥឡូវនេះខ្ញុំមានការព្រួយបារម្ភពីសុវត្ថិភាព ព្រោះមានមនុស្សជិះម៉ូតូតាមដានខ្ញុំ ពេលនេះខ្ញុំសុំទំលាយរឿងរ៉ាវទាំងអស់ដោយឥតអៀនខ្មាស់ព្រោះដើម្បីអោយមិត្តភ័ក្តិជួយខ្ញុំផង។ខ្ញុំសុំផ្តាំផ្ញើចំពោះមិត្តភ័ក្តិទាំងអស់ សុំប្រុងប្រយត្ន័ជាមួយមនុស្សប្រុសរបៀបនេះ ចុងក្រោយនេះខ្ញុំសុំបង្ហាញសំលេងទូរស័ព្ធទាក់ទងជាមួយ កឹម សុខា ដែលបានថតទុកហើយសុំ អោយសមត្ថកិច្ចជួយការពារសុវត្ថិភាពឲ្យនាងខ្ញុំផង»៕

Posted by Fresh News on Monday, February 29, 2016