(ភ្នំពេញ)៖ ក្រុមអ្នកលេងបណ្ដាញសង្គមហ្វេសបុកចំនួន ៣ក្រុម ដឹកនាំដោយលោក តេង រិទ្ធី បានធ្វើការងារមនុស្សធម៌ ក្នុងដំណាក់កាលដែលមេរោគ COVID-19 កំពុងរាតត្បាតនៅទូទាំងពិភពលោក ហើយដែលនៅក្នុងប្រទេកម្ពុជាយើង ដោយពួកគាត់បានរៃអង្គាសប្រាក់គ្នាទិញម៉ាស និងទឹកអាល់កុលចែកជូនបងប្អូនកម្មករ-កម្មការិនីរោងចក្រ។

នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ក្រុមរបស់លោក បាននាំយកទៅចែកជូនដល់កម្មករ-កម្មការិនីរោងច្រចំនួន២ ស្ថិតនៅក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ និងថែមបានឧបត្ថម្ភដល់ សាលាសង្កាត់ស្ទឹងមានជ័យទី២-៣ ផងដែរ។

សប្បុរសជនទាំង៣ក្រុមរួមមាន៖ ក្រុមការពារសន្តិភាព, ក្រុមពីនេះពីនោះគ្មានព្រំដែន និង ក្រុម NIM 1999-2003 ដែលជាអ្នកស្រឡាញ់សន្តិភាព និងស្រឡាញ់គាំទ្រគណបក្សប្រជាជនកម្ពុជា។

លោក តេង រិទ្ធី បានថ្លែងថា ដើម្បីចូលរួមនៅក្នុងដំណាក់កាលដ៏លំបាកលំបិនរបស់រាជរដ្ឋាភិបាល ក្នុងទប់ស្កាត់ និងប្រឆាំងការឆ្លងរីករាលដាលជំងីកូវីដ១៩ ក្រុមរបស់លោកទាំង៣ក្រុម បានរៃអង្គាសថវិកាគ្នាទិញម៉ាសចំនួន១២កេស ស្មើនិង៣ម៉ឺនម៉ាស និងអាល់កុលចំនួន៦កាន។

លោក តេង រិទ្ធី បានបន្តទៀតថា ១រោងចក្រទទួលបានម៉ាសចំនួន៥កេសស្មើនិង១២,៥០០ម៉ាស និងអាល់កុល២កាន ចំណែកសង្កាត់ទាំង២ខាងលើក្នុង១សង្កាត់ម៉ាស១កេសស្មើ និង២,៥០០ម៉ាស់ និងអាល់កុល១កាន ហើយគោលបំណង គឺចែកជូនដល់កម្មករដែលខ្វះខាត២រោងចក្រនេះ ព្រមទាំងអប់រំដល់ពួកគាត់ពីវិធានការ៣កុំ និង៣ការពាររបស់ក្រសួងសុខាភិបាលជូនពួកគាត់។

ជាពិសេសពន្យល់ពួកគាត់ឲ្យយល់ពីអំពីច្បាប់ថ្មីពាក់ព័ន្ធនិងមេរោគកូវីដ១៩ ក្នុងការរឹតបន្តឹង ផាកពិន័យ គឺដើម្បីឲ្យមនុស្សគោរពច្បាប់ អនុវត្តឲ្យត្រឹមត្រូវចៀសវាងការឆ្លងរីករាលដាលមេរោគដ៏សាហាវមួយនេះ និងរក្សាបានសុខសុវត្ថិភាពគ្រប់ៗគ្នា។

លោក តេង រិទ្ធី បានបញ្ជាក់ថា ចំពោះច្បាប់ដែលរាជរដ្ឋាភិបាលដាក់ចេញមកថ្មីនេះ ក៏មានអ្នកខ្លះខមិនថា តឹងណាស់ ប៉ុន្តែការដាក់តឹងរឹងនេះ តើដើម្បីអី្វ គឺដើម្បីសុវត្ថិភាព សុខភាព និងភាពសុខសាន្តរបស់យើងទាំងអស់គ្នាប៉ុណ្ណោះ។ បើអត់តឹងតែង បងប្អូនមួយចំនួននៅតែមិនគោរព និងអត់ពាក់ម៉ាស់ការពាឡើយ នៅតែធ្វេសប្រហែស និងនាំទុក្ខដល់អ្នកដទៃដែលប្រឹងគោរព និងអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ខ្ជួននោះមិនខាន៕