(ភ្នំពេញ)៖ ការចុះឈ្មោះដាក់ពាក្យប្រឡងជ្រើសរើស បេក្ខជនឲ្យចូលបម្រើការងារក្នុងក្របខណ្ឌ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សម្រាប់ឆ្នាំ២០២១ នៅសល់តែរយៈពេល១៥ថ្ងៃទៀតតែប៉ុណ្ណោះ សូមរួសរាន់បំពេញពាក្យប្រឡងតាមតំណភ្ជាប់នេះ៖ https://reg.mptc.gov.kh (https://reg.mptc.gov.kh/)។

ក្រសួងបានបញ្ជាក់ថា រាល់សំណុំឯកសារដាក់ពាក្យប្រឡង គឺតាមរយៈអនឡាញ ដោយពុំទាន់មានបញ្ជាក់ផ្លូវការក៏បាន។ ក្រោយពេលប្រឡងជាប់វិញ្ញាសារ សរសេរបេក្ខជន ត្រូវយកឯកសារបញ្ជាក់ផ្លូវការ មកនាយកដ្ឋានបុគ្គលិក និងបណ្តុះបណ្តាល នៃក្រសួងប្រៃសណីយ៍ តាមការជូនដំណឹងរបស់គណៈកម្មការប្រឡង៕