(ភ្នំពេញ)៖ ពិតជាអស្ចារ្យជាមួយ Hennessy Artistry Club Series 2016 ដែលបានធ្វើឡើង នៅក្លឹបVito  ដោយកម្មវិធី Hennessy Artistry Club Series បាននាំ DJ Ken MasterដែលជាDJ ដ៏ល្បីល្បាញពីក្លឹបZuok ប្រទេសម៉ាឡេស៊ី។

DJ Ken Master បានបង្កើតបរិយាកាស ដ៏សប្បាយរីករាយជាមួយបទភ្លេង ដ៏អស្ចារ្យនៅក្នុងកម្មវិធី Hennessy Artistry Club Series ដែលមានការចូលរួមពីភ្ញៀវ ដ៏ច្រើនកុះករ។
ដោយឡែក Hennessy Artistry ក៏មានកម្មវិធីឌីជីថលរបស់ខ្លួន ដែលមានឈ្មោះថា Hennessy Waveform សម្រាប់អតិថិជន ដែលបានទិញស្រា Hennessy VSOP ក្នុងអំឡុងពេលព្រឹត្តិការណ៍ Hennessy Artistry Club Series លោកអ្នកនឹងទទួលបាន កាត Hennessy Waveform ដើម្បីមានឱកាសចាប់រង្វាន់ ពេលចូលរួមម្មវិធី Hennessy Artistry ធំនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥ នៅសាលបុរីកោះពេជ្រ។

របៀប និងតំណាក់កាលដោះលេខកូដ របស់ Hennessy Waveform សូមចូលទៅកាន់ទំព័រ Hennessy Cambodia Facebook ឬទាក់ទងមកទូរស័ព្ទលេខ 092 666 261សម្រាប់ចម្ងល់ផ្សេងៗ ទាក់ទងនឹងកម្មវិធី Hennessy Artistry ២០១៦។

កាន់តែពិសេសជាងនេះ ទៅទៀត​កម្មវិធី Hennessy Artistry Club Series 2016 បន្ទាប់នឹងប្រារព្ធធ្វើឡើង នៅ Boss Club នាថ្ងៃទី ៤ខែមីនា ឆ្នាំ 2016 នេះ។ សូមកុំភ្លេចសួររកកាត Hennessy Waveform នៅពេលលោកអ្នកជាវស្រា Hennessy VSOP នៅក្នុងកម្មវិធី Hennessy Artistry Club  Series។

សំបុត្រចូលរួមកម្មវិធី Hennessy Artistry 2016 មាននៅតាមក្លឹបកម្សាន្ត និងភោជនីយដ្ឋាន ដូចជា EPIC Club, Vito Retro Club, Jet’s Studio, Boss Club 2 Nite Lounge MIP, Forest, Rukku, Samba និង Mango Mango ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៦។

សូមតាមដាន អំពីតារាងកម្មវិធី Hennessy Artistry Club Series និង Hennessy Artistry 2016 ដែលនឹងមកដល់ ក្នុងពេលឆាប់ៗខាងមុខនេះ តាមរយៈទំព័រ Facebook របស់ Hennessy www.facebook.com/HennessyCambodia ៕