(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩រហូតដល់ចំនួន១០៥នាក់ ខណៈអ្នកជំងឺចំនួន៨៨នាក់ជាសះស្បើយ

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១២០លាន ៧៦ម៉ឺននាក់ ស្លាប់ជាង ២លាន ៦៧ម៉ឺននាក់ និងជាសះស្បើយជាង ៩៧លាននាក់!

៣៖ តបអ្នកថាការពិន័យល្មើសនឹងអនុក្រឹត្យកូវីដ១៩ធ្ងន់ធ្ងរ! សម្តេចតេជោ មានប្រសាសន៍ថា បើមិនល្មើស គ្មានការពិន័យ ហើយការពារគ្រួសារទៀត

៤៖ WHO អំពាវនាវឲ្យប្រទេសទាំងអស់ «បន្តយុទ្ធនាការចាក់វ៉ាក់សាំង» ដោយមិនត្រូវបញ្ឈប់ ឬផ្អាកនោះឡើយ

៥៖ ទង់ជាតិកម្ពុជា ត្រូវបានរំលេចតាមកំពូលអគារខ្ពស់ៗនៅក្រុងសៀងហៃ ដើម្បីស្វាគមន៍ព្រះរាជដំណើរព្រះមហាក្សត្រ

៦៖ សហរដ្ឋអាមេរិក៖ មនុស្ស ៤.៥ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៧៨៥នាក់ស្លាប់ នៅក្នុងពេលតែ១ថ្ងៃ

៧៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ពីថ្ងៃទី១៧ ដល់ ២៣ ខែមីនា, តំបន់មួយចំនួនមានភ្លៀងផ្គរ រន្ទះពីខ្សោយទៅច្រើន

៨៖ ទីបំផុតនាយករដ្ឋមន្ត្រីថៃ «ទទួលការចាក់វ៉ាក់សាំង AstraZeneca ដូសទី១» ដោយគ្មានការពន្យារពេលទៀត!

៩៖ នាយឧត្តមសេនីយ៍ នេត សាវឿន ចេញសេចក្ដីណែនាំ៥ចំណុច ដើម្បីបង្កើនប្រសិទ្ធភាពរឹតបន្ដឹងអនុវត្តច្បាស់ស្ដីពីចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១

១០៖ ម៉ាឡេស៊ីនឹងចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំងចិន Sinovac ដើម្បីចាក់ជូនប្រជាជនរបស់ខ្លួន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ

១១៖ អូស្ត្រាលីនឹងប្រើប្រាស់វ៉ាក់សាំង AstraZeneca ដោយមិនមានការផ្អាក ដូចបណ្តាប្រទេសមួយចំនួនឡើយ

១២៖ ប្អូនស្រីលោក គីម ជុងអ៊ុន ព្រមានរដ្ឋបាលលោក បៃដិន៖ «បើចង់ដេកលក់ស្រួល ដោយសន្តិភាពសម្រាប់ ៤ឆ្នាំខាងមុខនោះ, កុំបង្ករឿង»

១៣៖ ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ «បាតុករ២០នាក់ទៀតស្លាប់, សហគមន៍អន្តរជាតិ ថ្កោលទោសអំពើហិង្សា និងអំពាវនាវឲ្យគ្រប់ភាគីអត់ធ្មត់»

១៤៖ ទីបំផុតនាយករដ្ឋមន្ត្រីជប៉ុន ទទួលការចាក់វ៉ាក់សាំងដូសដំបូង មុនលោកត្រូវទៅធ្វើទស្សនកិច្ច នៅសហរដ្ឋអាមេរិក

១៤៖ ប្រទេសថៃរកឃើញអ្នកឆ្លងកូវីដ-១៩ រហូតដល់ «១៤៩នាក់ថ្មីទៀត» ក្នុងនោះ ១០០នាក់នៅទីក្រុងបាងកក

១៦៖ ប្រធានាធិបតីប្រេស៊ីល តែងតាំងរដ្ឋមន្ត្រីសុខាភិបាលថ្មី ជាលើកទី៤ ខណៈបញ្ហាជំងឺរាតត្បាតសកល កាន់តែរីកធំឡើងៗ

១៧៖ ទីក្រុងម៉ានីលរបស់ហ្វីលីពីន សម្រេចហាមអ្នកមានវ័យក្រោម១៨ឆ្នាំ ចេញពីផ្ទះដាច់ខាត ចំពោះមុខការកើនឡើងនៃករណីឆ្លងកូវីដ-១៩

១៨៖ ទីបំផុតចិនអនុម័តឲ្យប្រើវ៉ាក់សាំងថ្មីមួយទៀត ដែលជាវ៉ាក់សាំងទី៤ហើយ ដើម្បីប្រឆាំងនឹងកូវីដ-១៩

១៩៖ ប្រមុខការពារជាតិជប៉ុន-អាមេរិក សម្តែងការប្តេជ្ញាដើម្បីពង្រឹងសម្ព័ន្ធភាពទ្វេភាគី

២០៖ តើអ្នកគួរបារម្ភពីបញ្ហាកំណកឈាម និងវ៉ាក់សាំង AstraZeneca ដែរឬទេ?

- ព័ត៌មាន Fresh News Plus

១៖ Samsung នឹងផលិតបន្ទះឈីប «បើកបរដោយស្វ័យប្រវត្ដិ» ឱ្យក្រុមហ៊ុនមួយដែលជាបុត្រសម្ព័ន្ធរបស់ Google

២៖ បរវកញ្ញាកម្ពុជា លីវ ជីលី ឈានដល់វគ្គ «Top 5» ក្នុងការបោះឆ្នោតតាមប្រព័ន្ធអនឡាញ នៅវគ្គ «រាជនីគ្រងមកុដមាស»

៣៖ Jota ស៊ុតគ្រាប់ជ័យជម្នះឲ្យ Liverpool ទៅលើ Wolves នៅពេលអ្នកចាំទី Patricio រងរបួសក្បាលធ្ងន់ធ្ងរ

៤៖ លោក Mamic លាលែងពីតួនាទីគ្រូបង្វឹកក្លិប Zagreb ក្រោយតុលាការប្រកាសសាលក្រម

៥៖ Barcelona ឡើងឈរលេខ២ វិញ ក្រោយ Messi ស៊ុតបាន ២គ្រាប់យកឈ្នះ Huesca ៤-១ នៅ La Liga

៦៖ អាត អូនតូច បកស្រាយរឿងខ្លួនធ្លាប់មានក្ដីស្រមៃចង់លេងឲ្យបឹងកេត ខណៈបច្ចុប្បន្នលេងឲ្យព្រៃវែង

៧៖ អ្នកលេងគុនចម្រុះ ចាន់ រតនា ប្រាប់មូលហេតុបង្ខំចិត្តបិទក្លិបប្រដាល់បណ្ដោះអាសន្ន

៨៖ Beyounce និង Taylor Swift បង្កើតប្រវត្តិសាស្ត្រថ្មី ក្នុងព្រឹត្តិការណ៍ពានរង្វាន់ «Garmmy Awards»

៩៖ ក្រុមហ៊ុន Alibaba ត្រូវបានរដ្ឋាភិបាលចិន ស្នើសុំកាត់បន្ថយការវិនិយោគ លើប្រព័ន្ធផ្សព្វផ្សាយ

១០៖ ចំណេះដឹងទូទៅ៖ តើប្រទេសណាបង្កើតរដ្ឋធម្មនុញ្ញមុនគេបង្អស់, ឆ្នាំណា? តើកម្ពុជាបង្កើតរដ្ឋធម្មនុញ្ញនៅឆ្នាំណាដែរ?

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com