(ភ្នំពេញ)៖ អគ្គិភ័យដែលបានឆេះឃ្លាំងស្ដុកពូកមួយកន្លែងស្ថិតនៅចំណុចផ្លូវលំ ក្រុមទី១៩ ភូមិកាកាប សង្កាត់កាកាបទី២ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ បណ្តាលឱ្យខូចខាតស្បែកពូកចំនួន៥០០០ដុំទាំងស្រុង សមត្ថកិច្ចប្រើប្រាស់ទឹកអស់២៨ឡាន ទើបអាចពន្លត់បាន។

បើតាមយោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ម្ចាស់ទីតាំងកើតហេតុមានឈ្មោះ សុខ សារ៉ន់ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរមុខរបរ អ្នកគ្រប់គ្រង

របាយការណ៍របស់សមត្ថកិច្ចដដែល បានឱ្យដឹងថា មូលហេតុឆ្លងចន្តរអគ្គិសនី ប្រភេទសំណង់ដែកប្រកសង្កសី ទំហំ ២៥ម៉ែត្រ គុណ៣០ម៉ែត្រ ខូចខាតសម្ភារ ឆេះស្បែកពូកប្រហែល ៥០០ដុំអស់ទាំងស្រុង ចំពោះករណីអគ្គិភ័យនេះពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយ។ ដោយឡែកករណីអគ្គិភ័យខាងលើនេះ មិនបណ្តាឱ្យមនុស្សរងរបួសនោះទេ។

ប្រតិបត្តិការពន្លត់អគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចចម្រុះប្រើប្រាស់ទឹកអស់ចំនួន ២៨ឡានរួមមាន៖

*ការិយាល័យអគ្គិភ័យ ចំនួន១៩គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន១៦ឡាន ស្មេីរនឹង៦៤ម៉ែត្រគូប,
*រថយន្តពន្លត់អគ្គិភ័យ របស់ក្រសួងមហាផ្ទៃ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មេីរនឹង ៨ម៉ែត្រគូប
*រថយន្តពន្លត់អគ្គិភ័យ តម្រួតបទបញ្ជាចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មេីរនឹង៨ម៉ែត្រគូប
*រថយន្តពន្លត់អគ្គិភ័យរបស់ «ង៧០» ចំនួន៥គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន ស្មេីរនឹង២៤ម៉ែត្រគូប
*រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន៧គ្រឿង ពុំបានប្រេីប្រាស់ទឹក
*រថយន្តពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ១គ្រឿងប្រើប្រាស់ទឹកអស់១ឡាន ស្មេីរនឹង៦ម៉ែត្រគូប
*រថយន្តពន្លត់អគ្គិភ័យរបស់ផ្សារទំនេីបអូឡាំព្យា ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន ស្មេីរនឹង៨ម៉ែត្រគូប
*និងរថយន្តពន្លត់អគ្គិភ័យ របស់បុរីក្តីសង្ឃឹមថ្មី ចំនួន២គ្រឿងប្រើប្រាស់ ទឹកអស់២ឡានស្មេីរនឹង៨ម៉ែត្រគូប៕