(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសពីការព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩រហូតដល់ចំនួន៨៣នាក់ ខណៈរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន២០នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១២០លាន ៤១ម៉ឺននាក់ ស្លាប់ជាង ២លាន ៦៦ម៉ឺននាក់ និងជាសះស្បើយជិត ៩៧លាននាក់!

៣៖ សម្តេចតេជោ ហ៊ុន សែន ណែនាំទៅអភិបាលរាជធានី-ខេត្ត ពិចារណាផ្អាកពិធីមង្គលការ និងពិធីផ្សេងៗ

៤៖ សហរដ្ឋអាមេរិក៖ មនុស្ស ៣.៦ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៦២៩នាក់ស្លាប់ នៅក្នុងពេលតែ១ថ្ងៃ

៥៖ លោកស្រី ឱ វណ្ណឌីន៖ ក្រសួងពិចារណាបង្ហាញអត្តសញ្ញាណជនកើតកូវីដ១៩ ដែលមិនរាយការណ៍ព័ត៌មានពិត

៦៖ AstraZeneca៖ «ការពិនិត្យឡើងវិញលើទិន្នន័យសុវត្ថិភាព មិនមានភស្តុតាងណាមួយបង្ហាញថា វ៉ាក់សាំងក្រុមហ៊ុននេះអាចបង្កឲ្យមាន បញ្ហាកំណកឈាមឡើយ»

៧៖ រដ្ឋមន្ត្រី កើត រិទ្ធ៖ ច្បាប់ថ្មី មានអនុភាពអនុវត្តតាំងពីថ្ងៃទី១២ ខែមីនាមកម្ល៉េះ

៨៖ សហរដ្ឋអាមេរិកកំពុងពិចារណា កាត់បន្ថយគម្លាតសុវត្ថិភាពមកនៅត្រឹម «១ម៉ែត្រ»

៩៖ លោកស្រី ឱ វណ្ណឌីន៖ ព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» មិនអាចបញ្ចប់បើពលរដ្ឋមិនចូលរួម

១០៖ អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន ធ្វើតេស្តឃើញវិជ្ជមានកូវីដ-១៩ មុនពេលត្រូវជួបលោក ឌូតឺតេ

១១៖ យល់ដឹងពីជំនួញ៖ មន្ត្រីជាន់ខ្ពស់ពន្ធដារពន្យល់ពីលក់ ឬផ្ទេរមូលធនមួយចំនួន ត្រូវបានលើកលែងពន្ធចំណេញមូលធន ដែលពន្ធនេះគ្រោងអនុវត្ត នៅឆ្នាំ២០២២

១២៖ ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ «មនុស្សស្លាប់កើនឡើងដល់ ១២៦នាក់, យោធាដាក់ឲ្យប្រើច្បាប់អាជ្ញាសឹក ក្នុងសង្កាត់២នៅរ៉ង់ហ្គូន»

១៣៖ អ្នកជំនាញសេដ្ឋកិច្ច៖ ព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» ប៉ះពាល់ខ្លាំងលើវិស័យសេដ្ឋកិច្ច

១៤៖ ស្ថានទូតចិននៅមីយ៉ាន់ម៉ា៖ «ជនជាតិចិនជាច្រើននាក់រងរបួស ខណៈរោងចក្រចិននៅរ៉ង់ហ្គូន ត្រូវបានលួចប្លន់ និងដុតបំផ្លាញ»

១៥៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា និងសម្ភារដល់លោកវរសេនីយ៍ត្រី កុយ ចន្ថន និងពលករមកពីប្រទេសថៃ ដែលរងគ្រោះថ្នាក់ចរាចរណ៍នៅស្រុកសំរោង ខេត្តតាកែវ

១៦៖ រដ្ឋធានីប៉េកាំងរបស់ចិន រងគ្រោះដោយព្យុះធូលី ដែលនាំឲ្យមានការប្រកាសអាសន្ន

១៧៖ ប្រទេសថៃប្រកាសអំពីការ «កាត់បន្ថយពេលវេលាធ្វើចត្តាឡីស័ក» ដើម្បីជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ចឡើងវិញ

១៨៖ ព្យុះធូលី-ព្រិលនៅម៉ុងហ្គោល ផ្តាច់ជីវិតមនុស្សយ៉ាងតិច៦នាក់

១៩៖ យោធាមីយ៉ាន់ម៉ាដាក់ឲ្យប្រើច្បាប់អាជ្ញាសឹក នៅតំបន់ចំំនួន៤ទៀត ក្នុងទីក្រុងរ៉ង់ហ្គូន

២០៖ ទីក្រុងញូយ៉កដែលរងគ្រោះខ្លាំងបំផុត ដោយសារកូវីដ-១៩នៅអាមេរិក គោរពវិញ្ញាណក្ខន្ធអ្នកជំងឺដែលស្លាប់ជាង៣ម៉ឺននាក់

២១៖ ប្រទេសថៃរាយការណ៍ពីអ្នកជំងឺកូវីដ-១៩ ម្នាក់ទៀតស្លាប់ និងមនុស្ស ៧៨នាក់ទៀតឆ្លង

២២៖ ថៃនឹងប្រើវ៉ាក់សាំង AstraZeneca ឡើងវិញ ក្រោយផ្អាកដោយសារបារម្ភពីសុវត្ថិភាព

២៣៖ បទវិភាគអន្តរជាតិ៖ អំណាចស្រទន់ Soft Power របស់ចិន-រុស្ស៊ី តាមរយៈវ៉ាក់សាំង

២៤៖ បទវិភាគអន្តរជាតិ៖ សច្ចយុត្តិធម៌មិនដែលអវត្តមាននោះទេ! ប្រទេសដែលជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃតាមទំនើងចិត្ត ពិតជានឹងត្រូវថ្កោលទោសជាមិនខាន!

- ព័ត៌មាន Fresh News Plus

១៖ អាមេរិកសម្រេចដាក់ក្រុមហ៊ុនបច្ចេកវិទ្យាចិនចំនួន ៥ រួមមាន Huawei និង ZTE ចូលក្នុងបញ្ជីខ្មៅ «គំរាមកំហែងដល់សន្តិសុខជាតិ»

២៖ គ្រាប់បាល់ own goal ជួយ Man Utd យកឈ្នះ West Ham នៅទឹកដី Old Trafford

៣៖ ព្រះនាងតូច នរោត្តម ជេនណា បញ្ជាក់ពីស្ថានភាពបច្ចុប្បន្ន បន្ទាប់ពីអតីតសង្ឃ កក្កដា សុភ័ណ្ឌ «វិជ្ជមានកូវីដ-១៩» ធ្លាប់ទៅលេងព្រះនាងដល់ព្រះរាជដំណាក់

៤៖ កីឡាករ-កីឡាការិនីជាង ២០០នាក់ចាក់វ៉ាក់សាំងការពារកូវីដ-១៩ បង្គ្រប់យុទ្ធនាការលើកទី១

៥៖ Ronaldo ស៊ុត ៣គ្រាប់កើនដល់ ៧៧០គ្រាប់ដ៏អស្ចារ្យជួយ Juventus យកឈ្នះ Cagliari ៣-១ នៅលីគ Serie A

៦៖ កែវ ចាន់និមល ប្រកាសថា កូនស្រីរបស់ខ្លួនបានជាសះស្បើយពី «ជំងឺកូវីដ-១៩» ហើយ ភ្ជាប់ជាមួយសារអគុណដល់ទំហំទឹកចិត្តដ៏ធំធេងរបស់ថ្នាក់ដឹកនាំ

៧៖ ចំណេះដឹងទូទៅ៖ សមរភូមិដ៏សំខាន់មួយរវាងជប៉ុននិងអាមេរិក «Battle of Midway» កាលពីឆ្នាំ១៩៤២ ធ្វើឲ្យជប៉ុនបាត់បង់មហិច្ឆតាឈ្លានពានសហរដ្ឋអាមេរិក

៨៖ PSG ចាញ់ Nantes ២-១ ដែលការបរាជ័យលើកទី៧ ក្នុងលីគ មានប្រវត្តិច្រំដែលដូចកាលឆ្នាំ២០១២

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com