Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរអប្សរា សម្រេចដាក់ឲ្យធ្វើ​ចរាចរ​ឯកទិស នៅខ្លោងទ្វារ​ទន្លេអុំនា​ពេល​ព្រឹក

29-02-2016 15:42

(ភ្នំពេញ)៖ អាជ្ញាធរជាតិអប្សរា បានសម្រេចដាក់ឲ្យធ្វើចរាចរ​ឯកទិស នៅមុខខ្លោងទ្វារទន្លេអុំ​ចាប់ពីម៉ោង ៧៖៣០នាទី ដល់ម៉ោង ១១៖៣០នាទីព្រឹក ចាប់ពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៦នេះតទៅ។

យោងតាមសេចក្តីជូនដំណឹងរបស់​អាជ្ញាធរជាតិអប្សរានៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ការដាក់ឲ្យធ្វើចរាចរណ៍ឯកទិសនាពេលព្រឹក នៅមុខខ្លោងទ្វារទន្លេអុំនេះ ដើម្បីបញ្ចៀសការ​កកស្ទះចរាចរណ៍ ដែលកើតមានជារៀងរាល់​នាពេលបច្ចុប្បន្នេះ។

តាមរយៈសេចក្តីជូនដំណឹងនេះ អាជ្ញាធរជាតិអប្សរា ក៏បានសំណូមពរដល់ភ្ញៀវទេសចរណ៍ និង អ្នកពាក់ព័ន្ធ​ទាំងអស់ ចូលរួមសហការអនុវត្ត​ឲ្យបានល្អតាមស្មារតី នៃសេចក្តីជូនដំណឹង៕