(ភ្នំពេញ)៖ យុវជនពីរនាក់ជាសិស្ស វិទ្យាល័យយុគន្ធរ បានរងនូវការវាយប្រហារ និងកាប់ពីសិស្សសាលា មួយក្រុមទៀតមិនទាន់ ដឹងថា រៀននៅសាលានោះ បណ្តាលឲ្យរងរបួសហូរឈាមដាបដី នៅវេលាម៉ោង១១៖៣០នាទី ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតតាមបណ្តោយផ្លូវលេខ១០៥ ភូមិ១ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ពោលស្ថិតនៅចំណុចមុខក្លឹបកីឡា«ខ្លាឃ្មុំ»។

សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា ក្រោយកាប់ប្រហារជនបង្កបានបើកម៉ូតូគេចខ្លួនបាត់ ខណៈជនរងគ្រោះ ត្រូវបានគេដឹកយកទៅមន្ទីរពេទ្យ ប៉ុន្តែមូលហេតុដែលនាំមានការ ដេញកាប់គ្នានេះ ផ្តើមចេញពីមូលហេតុអ្វីនោះទេ៕

សិស្សសាលា២ក្រុម ដេញកាប់គ្នាយ៉ាងអាណាធិបតេយ្យ ឈាមដាបលើផ្លូវ រងរប...

សិស្សសាលា២ក្រុម ដេញកាប់គ្នាយ៉ាងអាណាធិបតេយ្យ ឈាមដាបលើផ្លូវ រងរបួសធ្ងន់២នាក់

Posted by Fresh News on Sunday, February 28, 2016