(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការបន្តផ្អាកដំណើរការជាបណ្តោះអាសន្ន នៅតាមគ្រឹះស្ថានអប់រំ និងសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងមជ្ឈមណ្ឌលវាយតម្លៃក្រោមឱវាទក្រសួងទេសចរណ៍ នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រះសីហនុ ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។

ក្រសួងទេសចរណ៍បានបញ្ជាក់ទៀតថា គ្រឹះស្ថានទាំងអស់អាចបន្តដំណើរការបណ្តុះបណ្តាលតាមប្រព័ន្ធបណ្តុះបណ្តាលពីចម្ងាយ ឬអនឡាញ (Online)។

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍៖