(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ បានសម្រេចលុបអាជ្ញាបណ្ណ «សមាគមអ្នកសារព័ត៌មានហ្វេសប៊ុកកម្ពុជា» ក្រោយផ្សព្វផ្សាយព័ត៌មានមិនពិតជុំវិញករណីជំងឺកូវីដ-១៩ ដែលបង្កចលាចលក្នុងសង្គម។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់លោក ខៀវ កាញារីទ្ធ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី១២ ខែមីនានេះ បានសម្រេចយ៉ាងដូច្នេះថា៖ «លុបប្រកាសលេខ ០៥៨ ព.ម ប្រក ចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ របស់ក្រសួងព័ត៌មានដែលអនុញ្ញាតឱ្យលោក ព្រំ សាន បើក «សមាគមអ្នកសារព័ត៌មានហ្វេសប៊ុកកម្ពុជា» ដោយសមាគមនេះ បានផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិត បង្កភាពច្របូកច្របល់ ចលាចលនៅក្នុងសង្គមដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួណបានតម្កល់ទុកនៅក្រសួងព័ត៌មាន»។

ក្រៅពីការលុប «សមាគមអ្នកសារព័ត៌មានហ្វេសប៊ុកកម្ពុជា» នេះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅថ្ងៃទី១២ ខែមីនានេះ បានសម្រេចលុបអាជ្ញាបណ្ណគេហទំព័រចំនួន២ ផងដែរ ដោយសារតែគេហទំព័រទាំង២នេះ បានផ្សព្វផ្សាយព័ត៌មានមិនពិត ធ្វើឱ្យសាធារណជនមានភាន់ច្រឡំ ព្រមទាំងបង្កចលាចកល ដល់សង្គមជាតិជាដើម៕

ខាងក្រោមនេះ ជាសេចក្តីសម្រេចរបស់លោក ខៀវ កាញារីទ្ធ៖