(ភ្នំពេញ)៖ ជែលសម្លាប់មេរោគ ចំនួន៩៩កេស របស់ក្រុមហ៊ុន អនភ័ញ ឯ.ក ផ្ដល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីអាជ្ញាធរបន្ដជូនទៅសសហគមន៍ ប្រើប្រាស់ការពារជំងឺកូវីដ-១៩ ខណៈជំងឺកូវីដ-១៩ថ្មី កំពុងវិវត្ដចូលក្នុងសហគមន៍ច្រើនៗឡើង ដែលធ្វើឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្មណ៍ជាខ្លាំង ទៅលើជំងឺក៍កាចសាហាវនេះ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ លោក សុខ វិបុល សមាជិកមេធាវី នៃក្រុមហ៊ុនមេធាវី វ័នហ្គោល និងជាមេធាវីតំណាងក្រុមហ៊ុន អនភ័ញ ឯ.ក បាននាំយកអំណោយសប្បុរសធម៍ ជាសម្ភារមានជែលសម្លាប់មេរោគ ដើម្បីការពារជំងឺកូវីដ-១៩ ចំនួន៩៩កេស ជូនរដ្ឋបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពីលោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ និងលោក សុខ វិបុល តំណាងក្រុមហ៊ុន អនភ័ញ ឯ.ក និងសហការី។

លោក ស៊ុយ សេរិទ្ធ បានថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន អនភ័ញ ឯ.ក និងក្រុមហ៊ុនឯកជនទាំងអស់ ដែលបានចូលរួមបរិច្ចាគនូវទ្រព្យធនរបស់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈនេះ មានជាជែលសម្លាប់មេរោគ ជាច្រើនពាន់ដបតូចរបស់ក្រុមហ៊ុន បានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមចំណែកក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩។

សូមបញ្ជាក់ថា កាលពីថ្មីៗកន្លងទៅនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានប្រគល់ម៉ាស៊ីនក្រណាត់របស់សម្ដេចតេជោ និងម៉ាស៊ីនវាស់កំដៅ ជាម៉ាស៊ីនបាញ់អាកុលជិត២ពាន់គ្រឿង ជូនទៅផ្សារទាំង២៥នៅក្នុង រាជធានីភ្នំពេញផងដែរ ដោយក្នុងមួយផ្សារទទួលបានម៉ាស៊ីនវាស់កម្ដៅ និងម៉ាស៊ីន បាញ់អាកុលចំនួន៤គ្រឿង និងបដាអប់រំមួយចំនួន៕