(ភ្នំពេញ)៖ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹងស្តីពីការផ្លាស់ប្តូរម៉ោងធ្វើការ សម្រាប់មណ្ឌលផ្តល់បណ្ណបើកបរនៅផ្សារទំនើបអ៊ីអន១ និងអ៊ីអន២ ដោយផ្លាស់ប្តូរម៉ោងធ្វើការនៅម៉ោង១១៖០០ព្រឹក ដល់ម៉ោង៨៖០០យប់ ចាប់ពីថ្ងៃទី១២ ដល់ ៣១ ខែមីនា ឆ្នាំ២០២១។

នេះបើយោងតាមសេក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ៕