(ភ្នំពេញ)៖ កាលពីពេលថ្មីៗនេះ ធនាគារឯកទេសវីងបានសង្កេតឃើញថា មានការចែករំលែកនូវតារាងបញ្ជីទីតាំងមួយ ចំនួនដែលត្រូវបានយល់ច្រលំថា មានអ្នក ជំងឺកូវីដ១៩ បានទៅកាន់ទីតាំងទាំងនោះ ហើយក្នុងតារាងបញ្ជីទីតាំងនោះ ក៏មានទីតាំងការិយាល័យកណ្តាលនៃធនាគារឯកទេសវីង ក្នុងរាជធានីភ្នំពេញផងដែរ។ ធនាគាឯកទេសវីង សូមបដិសេដចោលនូវព័ត៌មានខាងលើនេះទាំងស្រុង។

តាមការជូនដំណឹងពីក្រុមការងារ “Stop Covid” ក៏ដូចជាការសង្កេតតាមដានដោយផ្ទាល់នៅទីតាំងការិយាល័យកណ្តាលនៃធនាគារឯកទេសវីង គឺមានអតិជនម្នាក់បានស្កែន “Stop Covid” QR Code ហើយទទួលបានសញ្ញាពណ៌លឿង។ អ្នកដែលបានស្កែន “Stop Covid” QR Code ទទួលបានសញ្ញាពណ៌លឿង មិនត្រូវបានអនុញ្ញាតឲ្យចូលក្នុងបរិវេណរបស់ធនាគារនោះឡើយ។

ដោយអនុវត្តតាមការណែនាំរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងសុខាភិបាលធនាគារឯកទេសវីងអនុញ្ញាតឲ្យតែអ្នកដែលបានស្កែន “Stop Covid” QR Code ហើយទទួលបានសញ្ញាពណ៌បៃតងប៉ុណ្ណោះ ទើបអនុញ្ញាតឲ្យចូលក្នុងបរិវេណធនាគារ។

ធនាគារឯកទេសវីង បានអនុវត្តតាមវិធានការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដោយតម្រូវឲ្យភ្ញៀវគ្រប់រូបដែលមកធ្វើប្រតិបត្តការនៅក្នុងធនាគារត្រូវរក្សា គម្លាតសុវត្ថិភាពបាញ់អាល់កុល លាងដៃ វាស់សីតុណ្ហភាព និងពាក់ម៉ាស់ជាចាំបាច់។

ទន្ទឹមនឹងនេះដែរធនាគារឯកទេសវីង ក៏សូមឲ្យអតិថិជនទាំងអស់ដែលមកធ្វើប្រតិបត្តិការហិរញ្ញវត្ថុមិន ថា ជានៅការិយាល័យកណ្តាលឬក៏នៅតាមភ្នាក់ងារវីងនានានៅទូទាំងប្រទេសចូលរួមសហការ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារការឆ្លងជំងឺកូវីដ ១៩ ក៏ដូចជារួមគ្នាទប់ស្កាត់ការចម្លងបន្តដល់សហគមន៍យើង។

ធនាគារឯកទេសវីង តែងតែសហការជាមួយស្ថាប័ណ្ណពាក់ព័ន្ធទាំងអស់ ដើម្បីចូលរួមការពារការរីករាលដាលនៃជំងឺកូវីដ ១៩នេះ ៕