(ភ្នំពេញ)៖ ដើម្បីធានាឲ្យបានក្នុងការដឹកជញ្ជូន អាហារដល់អតិថិជន កាន់តែមានសុវត្ថិភាពខ្ពស់ ភោជនីយដ្ឋាន វ័ន ម៉រ និង Nham24 រៀបចំពង្រឹងបន្ថែម នូវវិធានការការពារ ដូចខាងក្រោម៖

*ទី១៖ បុគ្គលិក Nham24 ត្រូវបានពាក់ម៉ាស់ បាញ់អាល់កុល វាស់កំដៅ និងស្កេន QR code
*ទី២៖ បុគ្គលិក វ័ន ម៉រ ត្រូវពិនិត្យប្រអប់ដឹកអាហារ និងបាញ់អាល់កុល មុនដាក់អាហារចូល
*ទី៣៖ បុគ្គលិក Nham24 ត្រូវមានដបអាល់កុល តាមខ្លួនជានិច្ច
*ទី៤៖ បុគ្គលិក Nham24 ត្រូវរក្សាគម្លាត បុគ្គល ១.៥ម៉ែត្រ ដោយអនុញ្ញាតិអោយអតិថិជន យកអាហារ ដោយខ្លួនឯង ពីប្រអប់ដឹកអាហារ
*ទី៥៖ ទូទាត់សាច់ប្រាក់ តាមប្រព័ន្ធអេឡិចត្រូនិច។ រួមគ្នាការពារ ដើម្បីខ្លួនយើង គ្រួសារយើង សង្គមជាតិយើង៕