(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងកូវីដ១៩ ក្នុងសហគមន៍ចំនួន ៦៤នាក់ថែមទៀត ខណៈអ្នកជំងឺ១១នាក់ជាសះស្បើយ

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១១៨លាន ១៤ម៉ឺននាក់ ស្លាប់ជាង ២លាន ៦២ម៉ឺននាក់ និងជាសះស្បើយជិត ៩៤លាននាក់!

៣៖ ព្រឹកស្អែកព្រឹទ្ធសភា នឹងពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ

៤៖ សហរដ្ឋអាមេរិក៖ មនុស្ស ៥.៥ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១,៧០៤នាក់ស្លាប់ នៅក្នុងពេលតែ១ថ្ងៃ

៥៖ សម្តេចពញាចក្រី ហេង សំរិន អំពាវនាវដល់ជនរួមជាតិចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ កំពុងរាតត្បាតក្នុងសហគមន៍ទាំងអស់គ្នា

៦៖ ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ «កងកម្លាំងសន្តិសុខចុះទៅបង្ក្រាប នៅទីស្នាក់ការបុគ្គលិក បម្រើការងារក្នុងវិស័យផ្លូវដែក»

៧៖ សាលារាជធានីភ្នំពេញ៖ បុគ្គលដែលគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក នឹងត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ១លាន ដល់ ៥លានរៀល

៨៖ ថៃប្រកាសរកឃើញករណីឆ្លងថ្មីៗនៃកូវីដ-១៩ ចំនួន៣៩នាក់ថែមទៀត

៩៖ ក្រសួងមហាផ្ទៃ សម្រេចបង្កើតភូមិថ្មីចំនួន ៣៧ នៅខេត្តក្រចេះ

១០៖ ប្រមុខ UN អបអរសាទរប្រធានាធិបតីចិនលោកស៊ី ជីនពីង ចំពោះជោគជ័យរបស់ចិនក្នុងការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ

១១៖ អ៊ីតាលីនឹងក្លាយជាប្រទេសដំបូងគេនៅអឺរ៉ុប ដែលផលិតវ៉ាក់សាំង Sputnik V របស់រុស្ស៊ីនៅលើទឹកដីរបស់ខ្លួន

១២៖ មេទ័ពអាមេរិកព្រួយបារម្ភថា ចិននឹងវាយប្រហារកោះតៃវ៉ាន់់ «នៅឆ្នាំ២០២៧»

១៣៖ ក្រុមហ៊ុន Pfizer-BioNTech នឹងបង្កើនសមត្ថភាពផលិតវ៉ាក់សាំងឲ្យដល់ «៣ពាន់លានដូស» នៅឆ្នាំ២០២២

១៤៖ លោក ចូ បៃដិន នឹងជួបប្រជុំជាមួយមេដឹកនាំអូស្ត្រាលី ឥណ្ឌា និងជប៉ុន ដើម្បីប្រមូលផ្តុំកម្លាំង ទប់ទល់ឥទ្ធិពលចិន

១៥៖ នាយករដ្ឋមន្ត្រីថៃយកទឹកថ្នាំសម្លាប់មេរោគ បាញ់ដាក់អ្នកសារព័ត៌មាន ព្រោះតែការសួរសំនួរដែលលោកមិនពេញចិត្ត

១៦៖ រុស្ស៊ីចាប់ដៃជាមួយចិន ដើម្បីកសាងស្ថានីយអវកាសអន្តរជាតិ នៅឋានព្រះច័ន្ទ

១៧៖ យោធាមីយ៉ាន់ម៉ាចាយលុយ២លានដុល្លារ ជួលជនជាតិអ៉ីស្រាអែលម្នាក់ ឱ្យបញ្ចុះបញ្ចូលសហរដ្ឋអាមេរិក

១៨៖ ប្រេស៊ីលមានអ្នកស្លាប់ដោយសារកូវីដ-១៩ ជិត ២,០០០នាក់ ក្នុងពេលតែមួយថ្ងៃ

១៩៖ ចរិយាប្រទេសចិនកំពុងអនុវត្តជាក់ស្តែងក្នុងការការពារទន្លេមាតា

២០៖ មេទ័ពអាមេរិកប្រចាំតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៖ «កូរ៉េខាងជើងជាការគំរាមកំហែង ខ្លាំងបំផុតចំពោះអាមេរិក និងសម្ព័ន្ធមិត្ត»

២១៖ ទីបំផុតកូរ៉េខាងត្បូងព្រមបង្កើនការចំណាយ ១៣.៩%ទៀត សម្រាប់វត្តមានកងទ័ពអាមេរិក

២២៖ បទអត្ថាធិប្បាយ៖ ការបើកទូលាយរបស់ប្រទេសចិនមានតែបន្តទៅមុខ និងគ្មានទីបញ្ចប់នោះទេ

- ព័ត៌មាន Fresh News Plus

១៖ លោក Jeff Bezos រកឃើញអ្នកកាន់មូលនិធិការពារផែនដី ដែលមានទឹកប្រាក់ ១០ពាន់លានដុល្លារ

២៖ កំពូលតារាចម្រៀងល្បីៗលំដាប់ពិភពលោកជាច្រើនរូប នឹងបង្ហាញវត្តមានសម្តែងក្នុងកម្មវិធីពានរង្វាន់ «Grammys» ក្រោមបរិបទកូវីដ១៩

៣៖ គ្រូបង្វឹកជម្រើសជាតិអាល្លឺម៉ង់ លោក Loew នឹងលាលែងពីតំណែង ក្រោយចប់ Euro ឆ្នាំនេះ

៤៖ តារាចម្រៀងផលិតកម្ម រស្មីហង្សមាស កញ្ញា វី ឌីណែត ប្រកាសតាម Facebook ថា «ខ្ញុំមានវិជ្ជមាន Covid-19»

៥៖ Haaland ស៊ុត ២គ្រាប់នាំមុខជួយ Dortmund ឡើងវគ្គ ៨ក្រុមនៃ UCL ទោះស្មើ Sevilla ជើងទី២ ក្តី

៦៖ តារាចម្រៀងផលិតកម្ម រស្មីហង្សមាស សុគន្ធ នីសា ប្រកាសតាម Facebook ថា «មានវិជ្ជមាន Covid-19»

៧៖ Porto ប្រើពេល ១២០នាទី ដើម្បីទម្លាក់ Juventus ចេញពី Champions League ដ៏គួរឲ្យភ្ញាក់ផ្អើល!

៨៖ ជប៉ុន នឹងរៀបចំព្រឹត្តិការណ៍ Tokyo Olympics ដោយគ្មានអ្នកទស្សនាបរទេស

៩៖ Klopp បដិសេធដឹកនាំក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្នុងការជំនួសកៅអីលោក Joachim Loew

១០៖ តារាចម្រៀងម្នាក់ រងការស៊ើបអង្កេត ដោយសាររំលោភច្បាប់រក្សាគម្លាតសង្គម

១១៖ Da Cruz រីករាយបានមកលេងនៅកម្ពុជាវិញ តែមិនពេញចិត្តលទ្ធផលស្មើព្រៃវែង

១២៖ ចំណេះដឹងទូទៅ៖ ហេតុអ្វីបានជាបង្អួចយន្តហោះមានស្ទើរជ្រុងស្ទើរមូល?

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com