(ភ្នំពេញ)៖ ដោយមានការផ្សព្វផ្សាយយល់ច្រឡំ នៃតម្លៃព្យាបាលជំងឺរបស់ «មន្ទីរសម្រាកព្យាបាល និងសម្ភពសិរីបុត្ត» ស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងខណ្ឌសែនសុខ កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមគ្រួសារអ្នកជំងឺម្នាក់ បានចេញលិខិតបំភ្លឺការពិត ដោយសូមបញ្ជាក់ថា គ្លីនិកគឺបានយកចិត្តទុកដាក់ព្យាបាលជំងឺឪពុកយើងខ្ញុំបានល្អ ហើយតម្លៃនៃការព្យាបាលជំងឺរបស់ឪពុកយើងខ្ញុំមិនបានយកថ្លៃ ឬតម្លៃលើសនោះទេ។

កាលពីប៉ុន្មានថ្ងៃមុននេះ មានការផ្សព្វផ្សាយថា បុរសម្នាក់មកព្យាបាលជំងឺជាង ១០ថ្ងៃអស់លុយជាច្រើន។ ការចុះផ្សាយបែបនេះ បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់គ្លីនិកយ៉ាងធ្ងន់ធ្ងរ និងខុសពីការពិត។

បន្ទាប់ពីឃើញបែបនេះក្នុងនាមក្រុមគ្រួសាររបស់អ្នកជំងឺ សូមធ្វើការបំភ្លឺ និងបកស្រាយថា «គ្លីនិកខាងលើមិនបានទារតម្លៃថ្លៃព្យាបាលដែលហួសហេតុដូចការចុះផ្សាយនោះទេ»។

ក្រុមគ្រួសារយើងខ្ញុំសូមចេញលិខិតបញ្ជាក់ និងបំភ្លឺជូនមហាជនដូចខាងក្រោម៖