(កំពត)៖ ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បាននាំយកថវិកា និងអំណោយជាគ្រឿងឧបភោគ បរិភោគ ទៅប្រគល់ជូនមន្រ្តីនគរបាល ដែលចូលនិវត្ត និងជួបការលំបាកក្នុងជីវភាពប្រចាំ ថ្ងៃចំនួន១១គ្រួសារ នៅស្រុកកំពង់ត្រាច ដើម្បីចូលរួមកាត់ បន្ថយការលំបាករបស់ពួកគេ បានមួយកំរិត។

អំណោយទាំងនេះ ត្រូវបានលោកស្នងាការប្រាប់ថា គឺជាការផ្តល់ជូនពី សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ។ នៅចំពោះមុខមន្រ្តីនគរបាលរបស់ខ្លួន លោកឧត្តម សេនីយ៍ស្នងការ បានផ្តាំផ្ញើការសួរសុខទុក្ខពីថ្នាក់ដឹកនាំ ដែលតែងតែផ្តល់ជូន អំណោយ ទាំងថវិកា និងគ្រឿងហូបចុក ខ្លាចកងកម្លាំងមានការខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ។

លោកស្នងការខេត្តកំពត ក៏បានជំរុញឲ្យនគរបាលមូលដ្ឋានត្រូវពង្រឹង បញ្ហាសន្តិសុខកាន់ តែខ្លាំងឡើង សម្រាប់ការពារសេចក្តីសុខរបស់ប្រជាពលរដ្ឋ ជាពិសេសនោះ គឺការបម្រើសេវាសាធារណៈជូនពួកគាត់ ឲ្យបានល្អប្រសើរ ជៀសវាងមាន ការរិះគន់ និងទារលុយកាក់ពីពួកគាត់លើសច្បាប់កំណត់៕