(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៤៩នាក់ ក្នុងនោះឆ្លងសហគមន៍ចំនួន៤៨នាក់ ខណៈជាសះស្បើយ២១នាក់

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ១១៧លាន ៧៤ម៉ឺននាក់ ស្លាប់ជាង ២លាន ៦១ម៉ឺននាក់ និងជាសះស្បើយជាង ៩៣លាននាក់!

៣៖ សម្តេចក្រឡាហោម ស ខេង ដាក់ចេញវិធានការបន្ទាន់ ៨ចំណុច សម្រាប់បង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ

៤៖ WHO ថាប្រទេសមួយចំនួន ធ្វើគថ្លង់ចំពោះការប្រកាសអាសន្នពីកូវីដ-១៩ តាំងតែពីដំបូង

៥៖ រដ្ឋបាលរាជធានីភ្នំពេញ អនុញ្ញាតឲ្យបើកដំណើរការទីតាំងចំនួន២៣កន្លែងឡើងវិញ ដែលធ្លាប់ជាប់ពាក់ព័ន្ធជាមួយអ្នកកើតកូវីដ១៩

៦៖ សហរដ្ឋអាមេរិក៖ មនុស្ស ៤.៥ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៧៨៨នាក់ស្លាប់ នៅក្នុងពេលតែ១ថ្ងៃ

៧៖ ក្រសួងសាធារណការ សម្រេចផ្អាកការប្រឡងយកបណ្ណបើកបរយានយន្ត រយៈពេល ១សប្តាហ៍ គិតចាប់ពីថ្ងៃទី៩ ខែមីនានេះតទៅ

៨៖ WHO មិនទាន់គាំទ្រចំពោះផែនការបង្កើត «លិខិតឆ្លងដែនវ៉ាក់សាំង» ដើម្បីអនុញ្ញាតការធ្វើដំណើរ ជាលក្ខណៈអន្តរជាតិនោះឡើយ

៩៖ ក្រសួងអប់រំ ជូនដំណឹងពីការរឹតបន្ដឹងវិធានការបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ នៅតាមអង្គភាពថ្នាក់ជាតិ

១០៖ ស្ថានការណ៍នៅមីយ៉ាន់ម៉ា៖ «បាតុករ២០០នាក់បានរួចផុតពីការឡោមព័ទ្ធ ក្នុងសង្កាត់មួយនៅរ៉ង់ហ្គូន និងត្រឡប់ទៅផ្ទះវិញហើយ»

១១៖ ស្ត្រីជនជាតិចិនដែលគេចពីខេត្តព្រះសីហនុ មកភ្នំពេញ នឹងត្រូវបណ្តេញចេញពីកម្ពុជា លែងឱ្យត្រឡប់មកវិញជារៀងរហូត ក្រោយបញ្ចប់ធ្វើចត្តាឡីស័ក

១២៖ ថៃប្រកាសពីការរកឃើញករណីឆ្លងថ្មីៗនៃកូវីដ-១៩ ចំនួន៦០នាក់

១៣៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី១០-១៦ ខែមីនា, តំបន់មួយចំនួនមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម

១៤៖ ឥណ្ឌូណេស៉ី អនុញ្ញាតឲ្យប្រើវ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុន AstraZeneca ក្រោយទើបទទួលបានជាង ១លានដូស

១៥៖ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ បញ្ហាព្រៃឡង់ កំពុងត្រូវបានគេធ្វើនយោបាយតូបនីយកម្ម និងចិញ្ចឹមទំនាស់ ដើម្បីបង្កើតជាលេសវាយប្រហារលើការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិរបសរាជរដ្ឋាភិបាល

១៦៖ សហរដ្ឋអាមេរិក៖ «ពលរដ្ឋដែលចាក់វ៉ាក់សាំងរួចរាល់ អាចជួបជុំទ្រង់ទ្រាយតូច ដោយមិនបាច់ពាក់ម៉ាស ប៉ុន្តែគួរចៀសវាងការធ្វើដំណើរ»

១៧៖ ក្រិកប្រកាសកាន់ទុក្ខដល់ទារកអាយុ៣៧ថ្ងៃម្នាក់ ស្លាប់ដោយសារកូវីដ-១៩

១៨៖ សហរដ្ឋអាមេរិកកំពុងជំរុញល្បឿនអភិវឌ្ឍ «គ្រាប់មីស៊ីលលឿនជាងសំឡេង» ខណៈរុស្ស៊ី និងចិនកំពុងនាំមុខ

១៩៖ ចៅហ្វាយក្រុងហ្វីលីពីនម្នាក់ ត្រូវប៉ូលិសបាញ់សម្លាប់ដែលទំនងបណ្ដាលមកពីការយល់ច្រឡំ

២០៖ ភ្នំភ្លើង Meripi ដ៏ល្បីល្បាញរបស់ឥណ្ឌូណេស៊ី កំពុងបញ្ចេញសញ្ញាមិនស្រួល

២១៖ ជប៉ុននឹងផ្តល់ជំនួយ ៤១លានដុល្លារដល់ប្រទេសចំនួន ២៥ នៅអាស៊ី-ប៉ាស៊ីហ្វិក ដើម្បីពង្រឹងសមត្ថភាពរក្សាទុក និងចែកចាយវ៉ាក់សាំង

២២៖ អាកាសធាតុមិនអំណោយផល ការផលិតអំបិលឆ្នាំនេះ អាចទទួលផលតិចជាងឆ្នាំមុន

២៣៖ ចិនចាប់ផ្ដើមដំណើរការលិខិតឆ្លងដែនវ៉ាក់សាំងកូវីដ-១៩

២៤៖ បទវិភាគអន្តរជាតិ៖ តើនរណានឹងរៀបចំពិភពលោក, លោក ចូ បៃដិន ឬលោក ស៊ី ជិនពីង?

២៥៖ បទវិភាគអន្តរជាតិ៖ «វ៉ាក់សាំងរបស់ប្រជាជន» ជួយមនុស្សជាតិយកឈ្នះលើកូវីដ១៩

- ព័ត៌មាន Fresh News Plus

១៖ Chelsea ឈ្នះឥតល្ហែក្រោមការបង្វឹករបស់លោក Tuchel តាមរយៈបំបាក់ Everton ២-០

២៖ គម្រោងបន្ថែមសមាជិកឲ្យបានដល់ ៣៦ក្រុមលេងនៅ UCL នឹងដឹងលទ្ធផលក្នុងខែនេះ

៣៖ តារាចម្រៀងដ៏ល្បីលោក ណុប បាយ៉ារិទ្ធ ប្រកាសតាម Facebook ថា «លោកបានឆ្លងជំងឺ Covid-19»

៤៖ ស្ថាបនិក Zoom លោក Eric Yuan ផ្ទេរភាគហ៊ុនដែលមានតម្លៃជាង ៦ពាន់លានដុល្លារ ទៅកាន់ អ្នកទទួលដែលមិនបង្ហាញអត្តសញ្ញាណ

៥៖ Inter Milan បន្តនាំមុខកំពូលតារាង Serie A ដាច់ ៦ពិន្ទុ ក្រោយឈ្នះ Atalanta ១-០

៦៖ ប៉ូលិស ថ្កោលទោសក្លិប Rangers និងអ្នកគាំទ្រ ករណីជួបជុំអបអរល្មើសបម្រាម COVID-19

៧៖ លីគកំពូលកម្ពុជា លើកការប្រកួត ២គូ ដើម្បីកាត់បន្ថយការឆ្លង Covid-19 ជាយថាហេតុ

៨៖ Cavani និង Bailly កំពុងតែរង់ចាំចម្លើយពីថ្នាក់ដឹកនាំ Man Utd ចំពោះពេលវេលាជាមួយក្លិប

៩៖ នៅ ស្រីពៅ ប្ដូរពីប្រដាល់សកល មកចាប់ជំនាញឃីកបុកស៊ីងវិញ

១០៖ មកស្គាល់កំពូលតារារ៉េបបរទេសទាំង១០ មានប្រាក់ច្រើនជាងគេ លើពិភពលោក គិតត្រឹមដើមឆ្នាំ២០២១

១១៖ ចំណេះដឹងទូទៅ៖ កម្ពុជាមានស្ពានធំៗសរុបចំនួន ២៣ កំពុងប្រើប្រាស់ប្រចាំថ្ងៃ គិតត្រឹមឆ្នាំ២០២០

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com