(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងថា នៅពេលនេះរាជរដ្ឋាភិបាល​បានចាក់បេតុង និងក្រាលកៅស៊ូយ៉ាងស្អាត (ផ្លូវទំនប់កប់ស្រូវ ឬផ្លូវ ១២០K) ជួយសម្រួល ដល់ការធ្វើដំណើរដល់ពលររដ្ឋ​កាន់តែងាយស្រួល ដែលពីមុនគឺជាផ្លូវលំហុយដីសំពោង ធ្វើឲ្យពលរដ្ឋមានការពិបាក​ក្នុងការធ្វើដំណើរ និងប្រកបការងាររកស៊ីទទួលទាន។ ផ្លូវទំនប់កប់ស្រូវនោះ មានប្រវែង​ប្រមាណ១៨គម បត់ចូលពីផ្លូវជាតិលេខ៤ ទៅស្ពានព្រែកព្នៅ ធ្លាយទៅផ្លូវជាតិលេខ៥ ឆ្ពោះទៅព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សម្តេចតេជោ ហ៊ុន សែន បានសរេសររៀបរាប់នៅលើ Facebook សម្តេចនៅព្រឹកថ្ងៃអាទិត្យនេះថា «ផ្លូវទំនប់កប់ស្រូវ ឬផ្លូវ ១២០K (ផ្លូវក្រវ៉ាត់ក្រុង) ដែលមានប្រវែងប្រមាណ ១៨ គម បត់ចូលពីផ្លូវ​ជាតិ​លេខ៤ ទៅស្ពានព្រែកព្នៅ ធ្លាយទៅផ្លូវជាតិលេខ ៥ ឆ្ពោះទៅព្រំដែនប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលពីមុនគឺជាផ្លូវលំហុយដីសំពោង ធ្វើឲ្យពលរដ្ឋមានការពិបាកក្នុងការធ្វើដំណើរ និងប្រកបការងារ រកស៊ីទទួលទាន។ ពេលនេះរាជរដ្ឋាភិបាលបានចាក់បេតុង និងក្រាលកៅស៊ូយ៉ាងស្អាតជួយសម្រួល ដល់ការធ្វើដំណើរ​ដល់ពលររដ្ឋកាន់តែងាយស្រួល។ ជាក់ស្តែងប្រជាពលរដ្ឋ​​ដែល​រស់នៅតាមបណ្តាយផ្លូវនេះ គឺកាន់តែមានឱកាសប្រកប​របរការងាររកស៊ីទទួលទាន មានជីវភាពធូរធារ​ពីមួយថ្ងៃទៅមួយថ្ងៃ»