(ភ្នំពេញ)៖ លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ និងលោកស្រី នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ននេះ បានអញ្ជើញជា អធិបតីក្នុងពិធីសិក្ខាសាលាស្តីពី ជំងឺបេះដូងលើកទី៣ កម្ពុជា-អាមេរិក ដែលពិធីនេះធ្វើឡើងនៅសណ្ឋាគារភ្នំពេញ ដោយមានការចូលរួមពីសំណាក់មន្ត្រី ក្រសួងសុខាភិបាល វេជ្ជបណ្ឌិតជជំនាញផ្នែកបេះដូងជាតិ អន្តរជាតិល្បីៗ និងនិស្សិតពេទ្យជាច្រើននាក់ផងដែរ ។

លោក ហ៊ុន ម៉ាណែត បានថ្លែងថា ដូចយើងបានដឹងហើយថា ប្រទេសកម្ពុជាបានធ្លាក់ទៅ ក្នុងស៊ីវិលអស់រយៈពេលជាង៣ទស្សវត្សរ៍មកហើយ មនុស្សដែលមានជំនាញ និងការអប់រំត្រូវបានសម្លាប់ ហើយអ្នកខ្លះទៀតក៍ជម្លៀសខ្លួនទៅក្រៅប្រទេស យោងនៅសល់មនុស្សតែមួយចំនួនតូចតែប៉ុណ្ណោះ ដែលនៅរស់រានមានជីវិត ដើម្បីចូលរួមអភិវឌ្ឍវិស័យសុខាភិបាលនេះឡើងវិញ។

លោកបានបញ្ជាក់ថា ក្នុងរយៈពេល១៥ឆ្នាំនេះ ស្របពេលដែលប្រទេសកម្ពុជា មានសុខសន្តិភាព និងស្ថេរភាពនយោបាយនៅទូទាំងប្រទេស កម្ពុជាបានដើរឆ្ពោះទៅមុខនៅក្នុងផ្លូវត្រូវ។ ហើយការអភិវឌ្ឍវិស័យសុខាភិបាលនេះ វាពិតជាត្រូវការធនធានជាច្រើន ទាំងធនធានថវិកា និងធនធានមនុស្ស។

លោក ហ៊ុន ម៉ាណែត បានបន្ថែមថា សិក្ខាសាលាបែបនេះ ពិតជាមានសារសំខាន់ណាស់ សម្រាប់ជួយផ្លាស់ប្តូរបទពិសោធន៍ វេជ្ជបណ្ឌិតជំនាញ ផ្នែកនៃប្រទេសទាំពីរ ក្នុងគោលបំណង លើកកម្ពស់ការព្យាបាលជំងឺបេះដូង នៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ សិក្ខាសាលានេះមិនត្រឹមតែ បង្កើនការព្យាបាលអ្នកជំងឺ ក្នុងកំរិតខ្ពស់នោះទេ វាថែមទាំងផ្តល់ឱកាស បានទទួលចំណេះដឹង បទពិសោធន៍ក្នុងចំណោមអ្នកជំនាញ ដើម្បីបង្កើតដំណើរត្រឹមត្រូវ សម្រាប់កម្ពុជាធ្វើសមាហរណកម្មជាមួយ ប្រទេសនៅក្នុងតំបន់និងពិភពលោក។ 

លោក Dr. Mark Sheehan នាយកអង្គការ Jeremiah’s hope និងជាវេជ្ជបណ្ឌិតជំនាញផ្នែកបេះដូង មកពីសហរដ្ឋអាមេរិក បានថ្លែងថា លោកបានមកប្រទេសកម្ពុជា តាំងពីឆ្នាំ២០០០ ហើយបាននាំវេជ្ជបណ្ឌិតជំនាញ ផ្នែកបេះដូងជាច្រើននាក់ ក្នុងគោលបំណង២ គឺជួយព្យាបាលប្រជាពលរដ្ឋកម្ពុជា ដែលមានជំងឺបេះដូង និងជំងឺផ្សេងៗ ដែលរហូតមកដល់ពេលនេះ បានចំនួនជាង៦០០០នាក់។ លើសពីនេះ ក៍បានជួយបណ្តុះបណ្តាលនិស្សិតពេទ្យកម្ពុជា តាមរយៈការបង្រៀនផ្ទាល់ និងការរៀបចំសិក្ខាសាលាផ្សេងៗ។

សូមបញ្ជាក់ថា សិក្ខាសាលាស្តីពី ជំងឺបេះដូងលើកទី៣ កម្ពុជាអាមេរិកដែលពិធីនេះ មានការចូលរួមពីសំណាក់ មន្ត្រីក្រសួងសុខាភិបាល វេជ្ជបណ្ឌិតជំនាញផ្នែកបេះដូងជាតិ អន្តរជាតិល្បីៗ ននិងនិស្សិតពេទ្យជាច្រើននាក់ផងដែរុំ។ គោលបំណងនៃសិក្ខាសាលានេះ គឺជាការផ្លាស់ប្តូរបទពិសោធន៍ ផ្នែកជំងឺបេះដូងរវាង វេជ្ជបណ្ឌិតជំនាញ ផ្នែកបេះដូងកម្ពុជា និងវេជ្ជបណ្ឌិតជំនាញផ្នែកបេះដូង មកពីសហរដ្ឋអាមេរិក សំដៅធ្វើឱ្យប្រសើរឡើង នៃការព្យាបាលជំងឺបេះដូងនៅកម្ពុជា៕