(ភ្នំពេញ)៖ នៅយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦ ប៉ូលិសដាក់ប៉ុស្តិ៍ត្រួតពិនិត្យគ្រឿងស្រវឹង ចំនួន៥ គោលដៅនៅ ​​ជាយរាជធានីភ្នំពេញ ដើម្បីសុវ​ត្ថិភាពចរាចរណ៍ របស់បងប្អូនប្រជាពលរដ្ឋ ចាប់ពីម៉ោង៩​យប់ដល់ម៉ោង៣ទៀបភ្លឺ។

ឧត្តមសេនីយ៍ផ្កាយ៣ រ៉ុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាល​ចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh Newsនៅព្រលប់នេះថាប៉ុស្តិ៍ត្រួតពិនិត្យ៥ ទីតាំងដែលស្ថិតនៅរាជធានីភ្នំពេញ គឺនៅខណ្ឌច្បារអំពៅ ខណ្ឌ៧មករា ខណ្ឌ មានជ័យ ខណ្ឌ ពោធិ៍សែនជ័យ ខណ្ឌឫស្សីកែវ

ក្រៅពីនោះ កម្លាំងសមត្ថកិច្ច ក៏បានពង្រាយកម្លាំងបន្ថែម នៅតាមបណ្តាខេត្តផងដែរ ដូចជា ខេត្តតាកែវ នៅផ្លូវជាតិលេខ២ និងលេខ ៣ ខេត្តសៀមរាប នៅផ្លូវជាតិលេខ៦ ខេត្ត រតនគីរី នៅរង្វង់មូលខេត្ត ខេត្តកំពង់ធំ នៅតាមផ្លូវជាតិលរខ៦ ខេត្តត្បូងឃ្មុំ តាមផ្លូវជាតិលេខ៧ ខេត្តព្រៃវែង តាមផ្លូវជាតិ១ និងផ្លូវជាតិលេខ ១១ ខេត្តតាខ្មៅ នៅផ្លូវលេខ២០៦ ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២គីឡូ ២៤-២៥ ផ្លូវជាតិលេខ៥គីឡូ និងចុងក្រោយគឺ ខេត្តកណ្តាល។

 កងកម្លាំងសមត្ថកិច្ច សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ កុំបើកបរពេលស្រវឹង និងគោរព​ច្បាប់​ចរាចរណ៍ ទាំងអស់គ្នា ដើម្បីសុវត្ថិភាពជាចំបង៕