(​នេ​ប៉ាល់​)៖ រដ្ឋាភិបាល​នេ​ប៉ាល់ បាន​បង្កើត​គណកម្មកា​រ​មួយ ដែល​មាន​សមាជិក​បួន​នាក់ ដើម្បី​ធ្វើ​ការស៊ើបអង្កេត​យ៉ាង​លម្អិត ទៅ​លើ​ករណី​ធ្លាក់​យន្តហោះ ពេល​ព្យាយាម​ចុះចត​របស់​ក្រុមហ៊ុន Air Kasthamandap នៅក្នុង​ស្រុក​កាលី​កូត (Kalikot) ភាគ​ខាងលិច​ប្រទេស​នេ​ប៉ាល់​។ នេះ​បើ​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ិនហួ នៅ​ថ្ងៃ​សៅរ៍ ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១៦​។​

​គណកម្មការ​ថ្មី​នេះដែរ គឺ​ស្ថិត​ក្រោម​ការដឹកនាំ​របស់លោក យ៉ាក​យ៉ា ប្រាសាដ ហ្គូ​តាំ (Yagya Prasad Gautam) អតីត​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​នេ​ប៉ាល់​។ គួរបញ្ជាក់​ថា យន្តហោះ​ខ្នាតតូច​ដែល​មាន​លេខ​សម្គាល់ 9N-AJB បាន​ធ្លាក់​អូស​នឹង​ព្រលាន នៅ​រសៀល​ថ្ងៃ​សុក្រ​ម្សិលមិញ ដែល​បាន​បណ្តាលឲ្យពី​ឡុត​ពីររូប រងរបួស​ធ្ងន់​រហូត​ដល់​បាត់បង់​ជីវិត និង​អ្នកដំណើរ ៨​នាក់​ទៀត​រងរបួស​ស្រាល​។​

​ករណី​ដដែល​នេះ បាន​កើតឡើង​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​យន្តហោះ​ខ្នាតតូច​ដូចគ្នា តែ​ផ្ទុក​មនុស្ស​រហូតដល់ ២៣​នាក់ បាន​ធ្លាក់​នៅ​ភាគ​ខាងលិច​ប្រទេស បាន​បណ្តាលឲ្យ​មនុស្ស​ជិះ​នៅលើ​នោះ​ទាំងអ​ស់​បាត់​បង់ជីវិ​ត​៕​