(ភ្នំពេញ)៖ នៅឆ្នាំ២០២០ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រកចំណូលសរុបបានចំនួន ៣២៤,៣៦៧,៨៥៦,០០០រៀល (ជាង៧៩លានដុល្លារ) កើនឡើងចំនួន ១០៧,៨៧១,០៤០,០០០រៀល (ជាង២៦លានដុល្លារ) ស្មើនឹង៤៩.៨៣%។ នេះបើតាមរបាយការណ៍ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានទៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។

របាយការណ៍បញ្ជាក់ថា សម្រាប់រយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានចំណូលសរុប ចំនួន៣២៤,៣៦៧,៨៥៦,០០០រៀល (ជាង៧៩លានដុល្លារ) កើនឡើងចំនួន១០៧,៨៧១,០៤០,០០០រៀល (ជាង២៦លានដុល្លារ) ស្មើនឹង៤៩.៨៣% និងចំណេញសុទ្ធ សរុបចំនួន ៨៨,៣៥១,៨៤៥,០០០រៀល (ជាង២១លានដុល្លារ) កើនឡើងចំនួន ៥៥,០៥៩,៩៣២,០០០រៀល (ជាង១៣លានដុល្លារ) ស្មើនឹង ១៦៥,៣៩% បើធៀបនឹងរយៈពេល១២ខែ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០១៩»។

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នំា២០២០ ទ្រព្យសកម្មសរុបរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានចំនួន ១,៨៦៤,៦១៨,១៤០,០០០រៀល (ជាង៤៥៤លានដុល្លារ) កើនឡើងចំនួន ២៦០,២៧៤,២១៨,០០០រៀល (ជាង៦៣លានដុល្លារ) ឬ១៦,២២% និងមូលធនសរុបមានចំនួន ៩៨២,០៥២,៦៥៧,០០០រៀល (ជាង២៣៩លានដុល្លារ) កើនឡើងចំនួន ៦៨,៣៤៨,០១៨,០០០រៀល (ជាង១៦លានដុល្លារ) ឬ ៧,៤៨%។

គូសបញ្ជាក់ថា សម្រាប់ត្រីមាសទី១ ឆ្នាំ២០២១ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ គ្រោងផលិតទឹកស្អាត ៥៥,៩៥៧,៥៣១ម៉ែត្រគូប ជាមួយនឹងការពង្រីកបណ្តាញ ចែកចាយទឹកបន្ថែម ៥០,២៧០ម៉ែត្រ៕