(ភ្នំពេញ)៖ សម្រាប់លទ្ធផលថៃ្ងទី៤ ដែលត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ នៃការប្រកួតកីឡាបាល់ទះពានរង្វាន់ស្រា​បៀរលីអូ ដែលប្រសិទ្ធនាមថា( Leo Cup National Volleyball 2016) ដែលប្រកួតគូទី១-រវាងក្រុមអង្គការដើម្បីភាពញញឹម នៃកុមារ ជាមួយនឹងក្រុមសមាគមនិស្សិត ,ទី២-រវាងក្រុមយុវជនទំពាំងស្នងឬស្សី និងយុវជនភ្នំពេញថ្មី និងគូទី៣-រវាងក្រុមវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ជាមួយយុវជនសង្កាត់ព្រែកឯង ។

ចំពោះលទ្ធផលវិញក្រុមទី១-ក្រុមសមាគមនិស្សិត ឈ្នះក្រុមអង្គការដើម្បីភាពញញឹមនៃកុមារ ៣សិតទល់នឹង០សិត ,ក្រុមទី២-ក្រុមយុវជនភ្នំពេញថ្មី ឈ្នះក្រុមយុវជនទំពាំងស្នងឬស្សី ៣សិតទល់នឹង២​សិត និងក្រុមទី៣-ក្រុមវិទ្យាអប់រំកាយ និងកីឡា ឈ្នះក្រុមយុវជនសង្កាត់ព្រែកឯង ៣សិតទល់នឹងសិត ។

សម្រាប់ការប្រកួតថៃ្ងទី៥ ត្រូវនឹងថៃ្ងទី២៧ ស្អែកនេះ  គឺរវាងលេខ១ ពូលA ជាមួយលេខ២ពូលB ,ទី២-រវាង លេខ១ ពូល B ជាមួយលេខ២ពូល A ។ រីឯក្រុមដែលមានឈ្មោះ​ប្រកួតក្នុងក្រប​ខ័ណ្ឌ Division B មានចំនួន៨ បែងចែកជាពីរពូល Aនិង B ពូលនីមួយៗមានចំនួន ៤ក្រុម។ ពីរក្រុមដែលឈ្នះជ័យលាភីលេខ ១ និងលេខ២ ក្នុងក្របខ័ណ្ឌ Division B  នឹងបានឡើងទៅលេង​បង្គ្រប់ចំនួន ៨ក្រុមជាមួយក្រុមចំនួន ៦ដែលកំពុងរង់ចាំក្នុងក្របខ័ណ្ឌ Division A ។

ដើម្បីឲ្យការប្រកួតនេះមានសមភាព និងតម្លាភាព ក្រុមកីឡាករអាជីពទាំង ៦ក្រុមនាឆ្នាំ២០១៥កន្លងមក មិនត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួតក្នុងវគ្គជម្រុះតាមមណ្ឌល ផ្សេងៗឡើយ ក្នុងនោះមានដូចជា ក្រុមបញ្ជាការដ្ឋានអង្គរក្ស ក្រុមវិសាខា ក្រុមក្រសួងមហាផ្ទៃ ក្រុមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្រុមសាលាខេត្តកំពង់ចាម និងកងពលធំលេខ៣ខេត្តព្រះវិហារ ៕