(ភ្នំពេញ)៖ មុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងនគរបាល ប៉ុស្តិ៍ចាក់អង្រែក្រោម ខណ្ឌមានជ័យ ស្រាវជ្រាវឃាត់ខ្លួនបាននៅចំណុច ផ្លូវលំ ក្រុមទី១៩ ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

លោក ម៉េង វិមានតារា បានប្រាប់ Fresh Newsថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើមានឈ្មោះ ឥន ចាន់សុភ័ក្រ អាយុ២៣ឆ្នាំ មុខរបររត់តុការ ស្នាក់នៅចល័ត ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចបានរកឃើញក្រាមពណ៌សថ្លាចំនួន៤កញ្ចប់, ទូរស័ព្ទដៃ០២គ្រឿង ,លុយខ្មែរ៤៣០០០រៀល និងកាបូបក្រវ៉ាត់ចង្កេះ ពណ៍ខ្មៅ១។ ជាចុងក្រោយមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀនរួមជាមួយវត្ថុតាងត្រូវបញ្ជួន ទៅកាន់តុលាការដើម្បីកាត់ទោសទៅតាមផ្លូវច្បាប់៕