(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានសម្រេចផ្តល់អំណោយម៉ាសក្រណាត់ចំនួន១លាន ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅចែកជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ នេះបើតាមការបញ្ជាក់របស់លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិចនារសៀលថ្ងៃនេះ។

ការឧបត្ថម្ភអំណោយម៉ាសនេះ ធ្វើឡើងដើម្បីចូលរួមបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ចូលសហគមន៍ទ្រង់ទ្រាយធំ ខណៈអ្នកឆ្លងជំងឺកូវីដ១៩ ក្នុង «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» កំពុងបន្តកើនឡើនឡើងគួរឲ្យបារម្ភ។ បើគិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឆ្លងក្នុងសហគមន៍ ក្នុងព្រឹត្តិការណ៍មានចំនួន ៩៩នាក់៕