(ភ្នំពេញ)៖ បន្ទាប់ពីគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩ ប្រកាសដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ QR Code «ទប់ស្កាត់កូវីដ Stop Covid» មានគ្រឹះស្ថានសាធារណៈនិងឯកជន ភោជនីយដ្ឋាន សណ្ឋាគារ និងរោងចក្រជាដើម ចំនួន២៨ ៨០៩ទីតាំង បានចុះឈ្មោះបង្កើត QR Code សម្រាប់ប្រើប្រាស់ ហើយប្រជាពលរដ្ឋបានប្រើប្រាស់រហូតដល់ ១៥៥ ១៧៣ នាក់ គិតត្រឹមម៉ោង១៖៣០នាទី រសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់របស់លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ប្រាប់អគ្គនាយកបណ្តាញព័ត៌មាន Fresh News។

ការចុះឈ្មោះប្រើប្រាស់យ៉ាងច្រើនក្នុងរយៈពេលដ៏ខ្លីនេះ បញ្ជាក់ពីការគាំទ្រ និងការយកចិត្តទុកដាក់របស់ប្រជាពលរដ្ឋ ក្នុងការចូលរួមការពារសុខភាព សាធារណៈសម្រាប់ទាំងអស់គ្នា៕