(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ការបិទដំណើរការ ជាបណ្តោះអាសន្ន រយៈពេល២សប្តាហ៍ រោងភាពយន្ត រោងសម្តែងសិល្បៈ និងសារមន្ទីរនៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

តាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News បានបញ្ជាក់ថា ការបិទដំណើរការនេះ ដោយពិនិត្យឃើញ ពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ក្នុង «ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ» នៅតែបន្តរីករាលដាល និងក្នុងគោលបំណង ដើម្បីចូលរួមទប់ស្កាត់ ការចម្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹង របស់ក្រសួងវប្បធម៌៖