គណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ ប្រកាសមាសភាព ថ្នាក់ដឹកនាំជាផ្លូវការ ក្នុងថ្ងៃសមាជលើកដំបូង
26-02-2016 09:45
(ភ្នំពេញ)៖ ក្នុងថ្ងៃសមាជលើកដំបូង នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦នេះ គណបក្សខ្មែររួបរួមជាតិ របស់លោក ញឹក ប៊ុនឆៃ បានប្រកាសសមាសភាពក្បាលម៉ាស៊ីនរបស់ខ្លួន ដែលភាគច្រើនអតីតថ្នាក់ដឹកនាំ នៅគណបក្សហ្វ៊ុនស៊ិនប៉ិច។
ក្បាលម៉ាស៊ីន នៅក្នុងគណបក្សរាជានិយមថ្មីនេះ រួមមាន លោក ញឹក ប៊ុនឆៃ ជាប្រធានគណបក្ស, លោក ខាន់ សាវឿន អនុប្រធាន និង លោក ទៀ ចំរ៉ាត់ ប្រធានកិត្តិយស។ ចំណែកអគ្គលេខាធិការបក្ស មានឈ្មោះ ស៊ឹម សុន ។
សូមជំរាបថា សម្តេចក្រឡាហោម ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានសម្រេចអនុញ្ញាត ឱ្យលោក ញឹក ប៊ុនឆៃ អតីតអនុប្រធានទី២គណបក្សហ៊្វុនស៊ិនប៉ិច បង្កើតគណបក្សខ្មែររួបរួមជាតិតាមសំណើ បន្ទាប់ពីលោក បានចាកចេញពីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច៕