(ភ្នំពេញ)៖ នៅចុងសប្តាហ៍នេះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ នឹងចុះទៅធ្វើវេទិកាសាធារណៈ នៅខេត្តតាកែវ និងខេត្តកំពត ។

តាមសេចក្តីជូនដំណឹងរបស់គណបក្សសង្រ្គោះជាតិ បានឱ្យដឹងថា លោក កឹម សុខា នឹងជួបជាមួយថ្នាក់ដឹកនាំមូលដ្ឋាន សកម្មជន ចលនាយុវជន ចលនាស្រ្ដីគណបក្ស និងចលនាខ្មែរ-ឥស្លាម នៅក្នុង «វេទិកាសកម្មជនមូលដ្ឋាន» ដែលមានពេលវេលា និងទីកន្លែង ដូចខាងក្រោម៖

- ថ្ងៃសៅរ៍ ទី២៧ ខែកុម្ភៈ វេលាម៉ោង៨ព្រឹក នៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។

- ថ្ងៃអាទិត្យ ទី២៨ ខែកុម្ភៈ វេលាម៉ោង៨ព្រឹក នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិព្រេច ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត៕